ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា នៅកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះអ្នកនាង មាស សុវណ្ណរតនា និងស្វាមី បានធ្វើពិធីសម្ពោធផលិតផលគ្រឿងសម្អាងប្រេន NUNA របស់ក្រុមហ៊ុន ដាណាទ្រី នៅដឹព្រីមៀរសែនសុខ ទល់មុខផ្សារទំនើបអ៊ីអន២ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកអគ្គនាយក ហ៊ីង បញ្ញារិទ្ធ និងលោកស្រីអគ្គនាយិកា ទ្រី ដាណា ផងដែរ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះឃើញថា អ្នកនាង មាស សុវណ្ណរតនា បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការកោតសរសើរយ៉ាងខ្លាំងបន្ទាប់ពីអ្នកនាងបានចែករំលែកក្តីស្រឡាញ់ និងធ្វើទានទៅដល់ជនក្រីក្រដែលកំពុងជួបការលំបាកពិតៗ ហើយនៅក្នុងនោះដែរ អ្នកនាងបានជូនដូចជា បាយប្រអប់ ទឹកសុទ្ធ និងថវិការ មួយចំនួន ទៅដល់លោកតាចាស់ៗដែលជាអ្នកធាក់សុីក្លូនៅតាមផ្សារ និង អ្នកប្រមូលសំរាមជាដើម ។

ទន្ទឹមនិងនេះដែរក្រោយពីអ្នកនាង បានចែករំលែកអារហារបន្តិចបន្តួចទៅកាន់ពួកគាត់រួច ឃើញថាអ្នកនាង មាស សុវណ្ណរតនា ក៏បានភ្ជាប់មកជាមួយនិងសារដ៏វែងមួយដែលមានអត្ថន័យយ៉ាងដូច្នេះថា « បេះដូងចែករំលែក មនុស្សគ្រប់គ្នាសុទ្ធតែឆ្លងកាត់ភាពក្រខ្សត់ តែសួរថាហ៊ានទទួលស្គាល់ការពិតរបស់ខ្លួនដែរទេ ខ្ញុំមាននេះដោយសារការផ្ដល់ឱកាស ពេលខ្លះខ្ញុំលែងចង់ស្មោះត្រង់ទៀតហើយ ព្រោះរយៈពេលជាង១០ឆ្នាំមកហើយ ភាពស្មោះត្រង់ខ្ញុំត្រូវបានគេមើលរំលងមិនអោយតម្លៃ ថែមទាំងទទួលបានពាក្យប្រមាថចោទប្រកាន់ថែមទៀត សូមអរគុណដល់ក្រុមហ៊ុន ដាណា ទ្រី ដែលបានផ្ដល់ឱកាសនិងមើលឃើញពីគុណតម្លៃនៃភាពស្មោះត្រង់របស់ខ្ញុំទាំង២នាក់ យើងខ្ញុំទាំង២នាក់អាចមកឈរនៅចំណុចនេះគឺពុំមានដើមទុននោះទេ គឺប្រើភាពស្មោះត្រង់ សមត្ថភាព ធ្វើជាដើមទុន ហើយក៏ទទួលបានការសណ្ដោសប្រណីពីលោកអគ្គនាយកនិងលោកស្រីអគ្គនាយិកាជួយទំនុកបំរុងនិងផ្ដល់ឱកាស ខ្ញុំទាំង២នាក់សូមអរគុណលោកទាំង២ដែលបានផ្ដល់ឱកាសដ៏មានតម្លៃនេះមកខ្ញុំទាំង២នាក់ឱ្យក្លាយជាអ្នកកាន់ប្រេន NUNA ដែលជាប្រេនទី២របស់ក្រុមហ៊ុន ដាណា ទ្រី» ៕











