ទឹកភ្នែកស្រក់មិនមែនគ្មានបញ្ហាទេ ! លោកស្រី ទ្រី ដាណា បង្ហើបពីខ្សែរជីវិតពិត កាលពីអាយុ៨ឆ្នាំ ទាំងទឹកភ្នែកថា...
-

ភ្នំពេញ៖ លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា NNP  ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជន ។ បច្ចុប្បន្ន គ្រឿងសំអាងរបស់លោកស្រី ទ្រី ដាណា កំពុងតែធ្វើឲ្យអ្នកប្រើប្រាស់ឈ្លក់វង្វេង និងជាប់ចិត្តយ៉ាងខ្លាំង។ ជាក់ស្តែង ក្រៅពីជាម្ចាស់គ្រឿងសម្អាងដ៏ល្បីឈ្មោះហើយនោះ លោកស្រី ទ្រី ដាណា ក៏ជាបុគ្គលម្នាក់ ដែលមានឈ្មោះល្បី រឿងសប្បុរសធម៏ផងដែរ។

 

យ៉ាងណាមិញ លោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងវែងអន្លាយលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកស្រី ទាំងអារម្មណ៍ក្តុកក្តួល ពេលបានឃើញទឹកភ្នែករបស់ក្មួយស្រីថា "មិនយំទេ គ្រាន់តែស្រក់ទឹកភ្នែក ខ្ញុំមើលវីដេអូនេះ ឡើងវិញពេលណាក៏មានអារម្មណ៍​ថា​ចង់​ហូរទឹកភ្នែក​តាម ស្រណោះ​ជីវិតខ្លួនឯង​កាល​ពីក្មេង​ណាស់។ មិន​ខុស​គាត់​ប៉ុន្មាន​ទេ ពេល​នេះ គាត់​អាយុ ៨​ឆ្នាំ រៀន​ថ្នាក់​ទី២ បើ​គិត​ជីវិត​ខ្ញុំ​កាល ៨​ឆ្នាំ​ដូច​គ្នា ឪពុក​ម្ដាយ កំពុង​រាវ​លៀស លក់​លៀស លក់​ត្រី លក់​សព្វ​មុខ។

លោកស្រី បានបន្តថា ខ្ញុំ​អាណិត​ពួក​គាត់​ណាស់ គិត​ថា​ថ្ងៃ​ណា​មួយ ឈប់​ឱ្យ​គាត់​ហត់​ទៀត​ហើយ ខ្ញុំ​នឹង​ខំ​ប្រឹង ពេល​ខ្លះ​ខ្ញុំ​លួច​ស្រក់​ទឹក​ភ្នែក លួច​អាណិត​គាត់ ទោះ​បី​នៅ​ក្មេង​ក៏​ដោយ ក៏​ដឹង​ថា​ឪពុក​ម្ដាយ គាត់​ហត់​យ៉ាង​ណា។

លោកស្រី បានបន្ថែមទៀតថា កាល​មិន​ទាន់​ដឹង​ក្ដី ខ្ញុំ​ខ្មាសគេ ខ្ញុំ​គេច​មិត្ត​ភក្តិ ទៅ​សាលា​ដូច​គ្នា ពុក​ម៉ែ​គេ​ធ្វើ​ការ ជូន​ទៅ​រៀន ខ្ញុំ​មិន​ឱ្យ​ពួក​គាត់​ជូន​ទៅ​ទេ ខ្លាច​គេ​ឃើញ​ខ្មាសគេ មាន​ឪពុក​ម្ដាយ​លក់​ត្រី លក់​លៀស។ តែ​ពេល​ដឹង​ក្ដី ខ្ញុំ​ស្ដាយ​ណាស់ ស្ដាយ​ក្រោយ​គិត​ខុស ស្ដាយ​ក្រោយ ព្រោះ​ឪពុក​ម្ដាយ​ប្រឹង​ដើម្បី​ខ្លួន​ដោយ​មិន​ខ្មាស ឯ​ខ្លួន​ឯង​យក​លុយ​គាត់​ទៅ​ចាយ បែរ​ជា​ខ្មាស។

ចាប់​ពី​ពេល​នោះ ខ្ញុំ​ជួយ​លក់​គាត់ ជួយ​ការងារ​គាត់ ហើយ​ក៏​ខំ​ប្រឹង​រៀន​ផង គិត​ផង ថា​ធំ​ទៅ អាច​ធ្វើ​អី​បាន​ប្រសើរ​ជាង​ជីវិត​រាល់​ថ្ងៃ​នោះ។ ទៅ​សាលា ខ្ញុំ​រឹង​មាំ​ណាស់ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​អី​ខុស​ពី​គេ ចូល​ចិត្ត​ធ្វើ​មេ​គេ ចូល​ចិត្ត​នាំ​មុខ​គេ។ ក្រោយ​មក ទើប​ខ្ញុំ​ដឹង​ថា ជីវិត​ក្រោក​ពី​ការ​លំបាក វា​រឹង​មាំ​ប៉ុណ្ណា។

ខ្ញុំ​ចាប់​ផ្ដើម​ចេះ​ការងារ​សព្វ​គ្រប់ ចេះ​ពី​របៀប​រកស៊ី ហើយ​ក៏​ចាប់​ផ្ដើម​តស៊ូ​ងើប​ពី​ការ​លំបាក​បន្តិច​ម្ដងៗ​។ ជីវភាព​ក៏​បាន​ធូរ​បន្តិច ខ្ញុំ​គិត​ថា​នឹង​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ រស់​បាន​ស្រួល ប៉ុន្តែ​មិនទាន់​សម្រេច​គោល​ដៅ លោក​ទាំង​២ ក៏​ទៅ​ចោល​អស់​បន្ត​បន្ទាប់​ត្រឹម​ពេល​ដ៏​ខ្លី។ ចង់​ប្រាប់​អ្នក​ទាំង​២ ថា​កូន​បាន​ជោគជ័យ​ហើយ អ្នក​ទាំង​២ បាន​ឃើញ​ទេ? ហើយ​ក៏​ចង់​សួរ​អ្នក​ទាំង​២​ដែរ ហេតុ​អី​ចម្លង​កូន​ដល់​ត្រើយ​ហើយ ឱ្យ​កូន​ចាប់​ផ្ដើម​ស្គាល់​ជោគ​ជ័យ​ហើយ ក៏​ទៅ​ចោល​កូន​បាត់ ម៉េច​មិន​ឱ្យ​កូន​បាន​សង​គុណ​អ្នក​ទាំង២សិន?

ទឹកភ្នែកស្រក់មិនមែនគ្មានបញ្ហាទេ ហើយទឹកភ្នែកដែលស្រក់ដោយស្ងប់ស្ងាត់បំផុត ក៏បង្កប់នូវការឈឺចាប់បំផុត កូននឹកអ្នកទាំង២ ណាស់ "។

មានវិដេអូ៖