ភ្នំពេញ ៖ លោកជំទាវ ឈឺន ស្រីម៉ាច ដែលជាភរិយារបស់លោក ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ម្ចាស់បុរីឡេង ណាវ៉ាត្រា សម្រាលបានកូនប្រុសម្នាក់ ដោយជោគជ័យ និងមានសុខភាពល្អថែមទៀតផង។

ក្នុងនាមជាឪពុកម្នាក់ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ពិតមានក្តីរំភើបឥតឧបមា ដែលមានឃើញមុខកូនប្រុស និងភរិយាមានសុខភាពល្អ ។ បើយោងតាមគណនីហ្វេសប៊ុករបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារថា "រយះពេល5ម៉ោងឆ្លងផុតហើយ អគុណដល់មន្ទីពេទ្យ សូរិយា ដែលលោកគ្រូពេទ្យប្រឹងប្រែងយកចិត្តទុកដាក់បំផុតរហូតទទួលបានជោគជ័យ ហើយសូមអគុណដល់ក្រុមកាងារដែលបានផ្ដល់ឈា ម ដល់ភរិយាខ្ញុំរហូតគ្រប់គ្រាន់"។

យ៉ាងណាមិញ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មិនភ្លេច ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ ខាងមន្ទីរពេទ្យ សូរិយា ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំផុតរហូតទទួលបានជោគជ័យ។ លោកក៏ថ្លែងអំណរគុណយ៉ាងខ្លាំង សំរាប់បងប្អូនដែលបានផ្ដល់ឈាមឲ្យភរិយាខ្ញុំ និងអគុណដល់បងប្អូនដែលជួយបារម្ភ៕





