ស្ងាត់ៗលោក លោក ខេមរៈ សេរីមន្ត និងភរិយា បានទៅសួរសុខទុក្ខលោកឧកញ៉ា ឡេង ណាវ៉ាត្រា និង កូនប្រុស ដល់មន្ទីពេទ្យ...
-

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះ លោកជំទាវ ឈឺន ស្រីម៉ាច​ ដែលជាភរិយារបស់ លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានសម្រាលកូនទទួលបានជោគជ័យ ទាំងម្តាយទាំងកូន ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះចេញពីគណនីហ្វេសប៊ុករបស់លោក ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានធ្វើការបង្ហោះឲ្យដឹងថា ៖ រយះពេល5ម៉ោងឆ្លងផុតហើយ អគុណដល់មន្ទីពេទ្យ សូរិយា ដែលលោកគ្រូពេទ្យប្រឹងប្រែងយកចិត្តទុកដាក់បំផុតរហូតទទួលបានជោគជ័យ ហើយសូមអគុណដល់ក្រុមកាងារដែលបានផ្ដល់ឈា ម ដល់ភរិយាខ្ញុំរហូតគ្រប់គ្រាន់"។

ជាមួយគ្នានេះដែរបន្ទាប់ពីបានទទួលដំណឹងមួយនេះហើយស្រាប់តែតារាចម្រៀងល្បីឈ្មោះ លោក ខេមរះ សេរីមន្ត បានទៅសួរសុខទុក្ខ លោកឧកញ៉ាដល់ពេទ្យតែម្តងជាពិសេសបង្ហោះសារមួយថា « សូមចូលរួមអបអរសាទរលោកឧកញ៉ាឡេងណាវាត់ត្រាដែលទទួលបានសមាជិកថ្មីគួរស្រលាញ់ខ្លាំងណាស់ជូនពរក្មួយប្រុសនឹងអ្នកម៉ាក់លោកប៉ារបស់ក្មួយមានសុខភាពល្អនឹងជោគជយ័គ្រប់ភារៈកិច្ច» ៕ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖