ហ្វេសប៊ុក៖ អំឡុងពេលវេលាមួយដ៏តឹងតែង សម្រាប់ប្រជាពលរដ្ឋ មិនថានៅអាស៊ី ឬ ប៉ែកអ៊ឺរ៉ុប គឺសុទ្ធតែពិបាកនៅក្នុងការធ្វើដំណើរឆ្លង ពីប្រទេសមួយទៅប្រទេសមួយ ដោយសារតែបញ្ហាជំងឺកូវីដ ១៩ បានរាតត្បាត ពេញពិភពលោក។ ដោយឡែក សម្រាប់គ្រួសារដ៏តូចមួយ បានឃ្លាតឆ្ងាយពីគ្នា ឪពុកមិនអាចជួបមុខកូន ប្រពន្ធមិនអាចជួបមុខប្តី កំឡុងពេលដែល ប្រពន្ធឈឺពោះឆ្លងទន្លេរ តែគ្មានស្វាមីនៅក្បែរ។ បើមើលតាមវិដេអូឃ្លីបឆ្លើយឆ្លង រវាងប្តីប្រពន្ធមួយគូរ ប្រពន្ធនៅស្រុកខ្មែរ ឯប្តីរបស់ខ្លួននៅអាមេរិក មើលមុខគ្នាតាមវិដេអូ call ធ្វើឲ្យមហាជន ពិតជាក្តុកក្តួល អាណិតអ្នកទាំងពីរខ្លាំងណាស់ ។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មន្ទីរសំរាកព្យាបាល និងសម្ភព ច័ន្ទ កាពូន បានបង្ហោះរូបភាពចេញពីវិដេអូឆ្លើយឆ្លង គ្នារវាងប្រពន្ធមួយគូរ ដែលស្វាមីកំពុងរស់នៅអាមេរិក ចំណែកភរិយាកំពុងតែសម្រាលកូននៅកម្ពុជា ។ យ៉ាងណាមិញម្ចាស់គណនីហ្វេសប៊ុកមួយនេះបានរៀបរាប់ថា"ស្នេហ៍ឆ្លងវេហា...USACambodia “ពេទ្យចេញទឹកភ្នែកតាមហើយ 13/8/2020ម៉ោង8នឹង30នាទីយប់ ។ សូមថ្លែងអំណរគុណដល់ប្អូនប្រុស ប្អូនស្រី ដែលមានទំនុកចិត្ត ជ្រើសយកកាសំរាលកូនប្រុស ដោយធម្មតា នៅមន្ទីរសម្រាកព្យាបាលយើងខ្ញុំដោយសុវត្តិភាព។ មន្ទីរសម្រាកយើងខ្ញុំចាំទទួលស្វាគមន៍អតិថិជន២៤ម៉ោង។ អាសយ័ដ្ឋាន ផ្លូវលេខ១០ ក្រោយសណ្ឋាគាហេងហេងខាងលិចផ្សាក្រចេះ។ ទំនាក់ទំនងលេខទូសព្ទ័ 097 64 44 214, 088 88 555 18, 012 954 850។


ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ ពេលបានឃើញ បងស្រីសម្រាលកូន ដោយជោគជ័យ និងមានកូនមានសុខភាពល្អទៀតផង៕






