ស្អាតគួរឲ្យស្រលាញ់ណាស់ ! កូនស្រី លោកស៊ុក សុភា កាន់តែធំ រូបសម្រស់កាន់តែស្អាត និងកាត់ទៅរក...
-

អតីតតារាសម្ដែងដ៏ល្បីឈ្មោះ និងស្រស់សង្ហារ លោក​ ស៊ុក សុភា កំពុងសាងក្តីសុខជាមួយក្រុមគ្រួសារ នៅលើទឹកដី នៃប្រទេសអូស្ត្រាលី យ៉ាងមានសុភមង្គល ប្រកបដោយភាពផ្អែមល្ហែម និងកក់ក្តៅជាទីបំផុត។ បច្ចុប្បន្នតារាប្រុសលោក​ ស៊ុក សុភា ត្រូវបានគេដឹងថា រូបលោកមានចំនួនពីរនាក់ហើយ សុទ្ធសឹងតែមានរូបសម្បត្តិស្រស់ស្អាត និងស្រស់សង្ហាផងដែរ។

យ៉ាងណាមិញ ក្រោយពីចាប់ដៃសាងគ្រួសារជាមួយភរិយា និងបានផ្លាស់ប្តូរទៅរស់នៅលើទឹកដីនៃប្រទេសអូស្រ្តាលីអស់រយៈ៨ឆ្នាំមកហើយ តែរូបលោកនៅតែនឹកនា ដល់ហ្វេនៗ ក៏ដូចជា មិត្តភក្តិរួមអាជីពសិល្បៈពីមុនៗ គ្មានថ្ងៃអាចបំភ្លេចបាន។ ហើយអតីតតារាសម្តែងរូបនេះ តែងតែបង្ហាញពីសកម្មភាពក្នុងគ្រួសារ ឲ្យទស្សនិកជន និងហ្វេនៗ បានឃើញជាញឹកញាប់ផងដែរ។

ជាមួយគ្នានោះផងដែរ លោក​ ស៊ុក សុភា បានបំពេញតួនាទី ជាស្វាមី និងជាលោកប៉ាគំរូដ៏កូនៗរបស់លោក​ ដោយការមើលថែកូនៗ បានយ៉ាងល្អ ។  ជាក់ស្តែង នៅមុននេះបន្តិច អតីតតារាប្រុសរូបនេះ បានបង្ហោះរូបភាព កូនស្រីរបស់លោកជាច្រើនសន្លឹក លើបណ្តាញសង្គមហ្វេសប៊ុក ជាហេតុធ្វើឲ្យមហាជន ពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែន​ ពិសេសគឺលើរូបសម្រស់របស់នាងតែម្តង។ នៅក្នុងរូបភាព ប៉ុន្មានសន្លឹកកូនស្រី របស់លោក បានធ្វើឲ្យអ្នកគាំទ្រ លាន់មាត់សរសើរមិនដាច់ពីមាត់ថា ស្រស់ស្អាត និងគួរឲ្យក្នាញ់ខ្លាំងណាស់៕

បើចង់ថា កូនស្រីរបស់លោក ស៊ុក សុភា ស្រស់ស្អាតកម្រិតណា តោះទៅទស្សនារូបភាពរបស់គាត់ទាំងអស់គ្នា៖