ហ្វេសប៊ុក ៖ នៅកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ បានមានបុរសជនបរទេសម្នាក់ដែលគាត់ចិត្តល្អអាណិតស្រឡាញ់ទៅដល់ក្មេងៗចំនួន ៤នាក់ មិនត្រឹមតែប៉ុណ្ណោះទេ ជនបរទេសម្នាក់នេះបាននាំពួកគាត់ទាំងអស់ចូលទៅកាន់ហាង កាហ្វេ StarBuck ស្ថិតនៅក្នុងផ្សារទំនើប អុីអនភ្នំពេញ រួចជនបរទេសនោះ ក៏បានប៉ាវអាហារមួយពេល ទៅដល់កុមារាទាំងអស់។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Leap បានធ្វើការបង្ហោះរៀបរាប់យ៉ាងដូច្នេះថា ៖ ធ្វើបុណ្យដោយចិត្តស្មោះ តាមពិតពូបរទេសនឹងគាត់មកផឹកកាហ្វេទេ គាត់ឃើញក្មេងៗគួរអោយអាណិត គាត់ក៏ហៅមកpay all មួយតុនឹង៥០$ដាច់ផឹង វាមិនច្រើនទេ តែគួសមដែល

ក្មេងៗមើលទៅសប្បាយចិត្តណាស់ (They said first time for them ) តាមពិតទៅរូបភាពបែបនឹងញុមក៏ធ្លាប់ឃើញច្រើនដែល តែអ្វីដែលមិនដែលឃើញគឺធ្វើបុណ្យដោយគ្មាន camera (រូបនឹងញុមលួចថតទេ) ឃើញច្រើនដែលតែមិនដែលឃើញបែបនឹង អញ្ចឹងដាក់ពីបីប៉ុសទុកមើល ។ មិនមែនធ្វើបុណ្យMV បញ្ជាក់ កាធ្វើបុណ្យល្អដូចគ្នាទាំងអស់មិនមែនស្ថិតលើថតមិនថតនោះទេ អរគុណ។


