មិនគួរឲ្យជឿទេ គ្រាន់តែពាក្យរិះគន់ទាំងអស់នេះ ធ្វើឲ្យ ម៉ាដាម Yoo ស្រែកយំយ៉ាងខ្លាំងនៅក្រោមដំណក់ទឹកភ្លៀង បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់....(មានវិដេអូ)
-

ភ្នំពេញ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះ ម៉ាដាម Yoo ដែលជាមេឥទ្រ្ទីប្រចាំក្រុមហ៊ុន SK Richest Attraction ត្រូវបានទទួលនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ហើយពាក្យរិះគន់នោះមានដូចជាអ្នកលក់online សម័យ 2020 មានគ្រប់ទម្រង់ សំខាន់ភ្លេចម៉ុងសាយទៀតហរ លេងឈុតធំហ្មងស្មានតែគេឡើងវៃបុកតើអ្នកអើយអ្នក” “ស្អីក៏មានដែរនេះ ស្មានតែ CL តារាច ម្រៀ ង” ជាដើម។

សូមជម្រាបផងដែរថាកញ្ញាគង់ សុគន្ធា ជាមេឥទ្រ្ទីប្រចាំក្រុមហ៊ុន SK Richest Attraction នៅក្នុងសិក្ខាសាលាក្រោយឃើញបែបនេះ ស្រាប់តែ កញ្ញាគង់ សុគន្ធា ដែលត្រូវបានគេរិះគន់ និងយកទៅ Troll បានចេញមុខបកស្រាយ និងសួរថា តើគាត់ខុសអ្វី? គ្រាន់តែឡើងឆាកមិនញញឹម គ្រាន់តែថ្វាយបង្គំឆាក ដឹងគុណអ្នកជួយគាត់ ហេតុអ្វីអ្នកខ្លះជេគាត់មិនអស់ចិត្ត ជេទាំងឪពុកម្តាយ ជេទាំងមេគាត់ទៀត។

ជាមួយគ្នានេះដែរក្រោយពីទទួលរងនូវការរិះគន់យ៉ាងខ្លាំង​ ថ្មីៗនេះ ម៉ាដាម Yoo បានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលបន្ទាប់ពីនាងបានថតវិដេអូរត់កាត់ភ្លៀងហើយស្រែកយំ ដែលបង្ហាញពីក្តីឈឺចាប់ខ្លាំង ក្នុងនោះដែរបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា  Nin បានសរសេរសារនិងបង្ហោះវីដេអូថា « idol ថតMV» ៕

តោះដើម្បីចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖