ភ្នំពេញ៖ ដំណឹងមរណភាព អ្នកគ្រូសាស្រ្តាចារ្យ ព្រីង សុខាន់ណារិទ្ធ គ្រូឯកទេសមួយរូបផ្នែករបាំព្រះរាជទ្រព្យ បានទទួលមរណភាពនាថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ដោយរោគាពាធ ។

បើយោងតាមគណនី ហ្វេសប៊ុករបស់ វប្បធម៌ខ្មែរ Khmer culture បានបង្ហោះសារឲ្យដឹង នៅព្រឹកនេះ "ដំណឹងមរណភាព អ្នកគ្រូសាស្រ្តាចារ្យ ព្រីង សុខាន់ណារិទ្ធ គ្រូឯកទេសមួយរូបផ្នែករបាំព្រះរាជទ្រព្យ បានទទួលមរណភាពនាថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ដោយរោគាពាធ ។

គូសបញ្ជាក់ថាអ្នកគ្រូសាស្ត្រាចារ្យព្រីង សុខាន់ណារិទ្ធ គ្រូឯកទេសរបាំព្រះរាជទ្រព្យ ជាកូនស្រីបង្កើតនៃលោកព្រឹទ្ធិចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជាដែលទើបទទួលមរណភាពនាថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។

គណៈអភិបាលនៃគេហទំព័រវប្បធម៌ខ្មែរ សូមចូលរួមរំលែកទុក្ខនិងសូមបួងសួង ដល់ វិញ្ញាណក្ខន្ធរបស់អ្នកគ្រូព្រីង សុខាន់ណារិទ្ធ អញ្ជើញទៅឋានបរមសុខ ឋានដ៏ខ្ពង់ខ្ពស់ កុំបីអាក់ខានឡើយ៕