ក្រោយកូនប្រុសលាចាកពីសិក្ខាបទរួចស្រាប់តែម្តាយរបស់អន្ទឹត ដេវីត បង្ហោះសារនិយាយពាក្យទាំងអស់នេះថា...
-

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាកាលពី ថ្ងៃទី ២២ ខែ​កក្កដា ឆ្នាំ​២០២០ កន្លងទៅនេះ ព្រះតេជគុណ​ងួន ចាន់​ដេវីត បានសម្រេច​កោរសក់ បួស​ជា​ព្រះសង្គនៅ ​វត្ត​ល្អាង​កង្កែប ក្នុងស្រុក​បាណន់ ខេត្ត​បាត់ដំបង ។

យ៉ាងណាមិញនៅក្នុងព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ នេះគឺជាថ្ងៃដែលព្រះតេជគុណ​ងួន ចាន់​ដេវីត  លាចាកសិក្ខាបទ (សឹក) ។ ហើយនៅកាលពីព្រឹកមិញនេះដែរឃើញថា ម្តាយរបស់ព្រះតេជគុណ​ងួន ចាន់​ដេវីត ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមផងដែរថា ៖ « កម្មវិធី​សូត្រ​មន្ត​លោកកូនលាចាកសិក្ខា​បទ​ពេលល្ងាចថ្ងៃ21,​ខែ8,​2020,​វត្តល្អាងកង្កែប,​ស្រុកបាណន់ ខេត្ត​បាត់ដំបង​ទឹក​ចិត្ដ​ល្អ,​ការគិតល្អ,​សេចក្តី​ល្អនិងនាំអោយយើងបានសុខ,

​ជីវិត​មនុស្សយើងពិតជាផុយស្រួយណាស់,​ខ្ញុំ​បានជួបផ្ទាល់សូមធ្វើល្អនិងគ្នាស្រលាញ់គ្នា,​រាប់អានគ្នាដោយល្អៗ,​ព្រោះយើងមិនមានអ្វីអាងអោយរូបកាយនៅស្ថិតថេរបានជារហូតលើយសូម្បីព្រះ​សាម្ពុទ្ធ​បរមគ្រូនៃយើងខ្ញុំ​ជូនបុណ្យ​ដល់លោកឪពុកអ្នកម្តាយបងប្អូនកូនក្មួយនិងញ្ញាត្តិមិត្ត​ជាទី​ស្រឡាញ់​រាប់ទាំង​អស់​សូមអោយសុខសប្បាយសំណាងល្អគ្រប់ៗគ្នា » ៕