រំភើបណាស់ ! តូតា បង្ហាញអារម្មណ៍រំភើប ពេលបានឃើញមុខមាត់កូន ដំបូង ពេលថតអេកូ ធ្វើឲ្យអ្នកគាំទ្រ លាន់មាត់ថា...
-

ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង​ តូតា បានសាងគ្រួសារមួយដ៏មានសុភមង្គល ជាមួយស្វាមី ហើយពេលនេះ អ្នកនាង កំពុងតែពរពោះ កូននៅផ្ទៃ បានចំនួន៣០សប្តាហ៍៣ថ្ងៃហើយ ហើយថែមទាំងមានសុខភាពល្អថែមទៀតផង។

យ៉ាងណាមិញ អ្នកនាង តូតា បានបង្ហាញរូបថតកូន ពេលថតអេកូដំបូងបង្អស់ ជូនដល់ពុកម៉ែ បងប្អូនបានទស្សនា ថាមុខមាត់កូនរបស់អ្នកនាង ថាមានមុខមាត់គួរឲ្យក្នាញ់យ៉ាងណា។ 

អារម្មណ៍អ្នកម្តាយ ពេលបានឃើញមុខកូនដំបូង ពេលនៅក្នុងផ្ទៃ ពិតជាអស្ចារ្យណាស់ រំភើបណាស់ ស្ទើរតែនិយាយមិនចេញ ។ អ្នកនាង តូតា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "បងៗអ៊ុំៗពូមីង មើល...មើល៎ អូនដូចម៉ាក់ៗរឺប៉ាៗ

ថ្ងៃនេះអូនបាន30សប្តាហ៍3ថ្ងៃហើយ អូនសុខភាពល្អ តែអូនរាងកំណាញ់ដាក់ពេទ្យតិចហើយ យកដៃបាំងមុខរហូត អូនអត់អោយពេទ្យថតមុខអូនច្បាស់ទេ ហិហិ "។

បន្ទាប់ពីបានឃើញ រូបភាពហើយ ក៏មានបងប្អូនជាច្រើន បានបញ្ចេញមតិថា " ស្អាត ច្រមុះស្រួចដូចម៉ាក់ប៉ាចឹង មើលមុខគេឡើងស្រស់"។  និងមានអ្នកខ្លះថា "ច្រមុះស្រួច ពីកំណើត ស្រស់ស្អាតណាស់"៕