តារាចម្រៀង លោក សុខ រក្សា កំពុងតែសាងក្តីសុខ សុភមង្គល និងសប្បាយរីករាយជាមួយនឹង ភរិយាបណ្តូលចិត្ត អ្នកនាង កុល ដាវី ដែលសព្វថ្ងៃនេះ អ្នកនាងក៏កំពុងតែ មានកូននៅក្នុងផ្ទៃ ដែលជាតំណក់ឈា មរបស់លោករបស់លោកសុខ រក្សាថែមទៀតផង។



ជាក់ស្តែង នៅក្នុងថ្ងៃឈប់សម្រាក លោក សុខ រក្សា និងអ្នកនាង កុល ដាវី បានធ្វើដំណើរកម្សាន្ត យ៉ាងសប្បាយរីករាយ ដោយមានស្វាមីដ៏សែនល្អ នៅចាំមើលថែ យកចិត្តទុកដាក់ ថ្នាក់ថ្នម និងផ្តល់ភាពកក់ក្តៅ ជូនភរិយា ឲ្យបានដិតដល់ ដើម្បី សុខសុវត្ថិភាព ទាំងម្តាយ ទាំងកូន។




នៅក្នុងទេសភាព ដ៏ស្រស់ត្រកាល ស្រូបយកខ្យល់បរិសុទ្ធ នៅតាមតំបន់ព្រៃភ្នំ បូករួម ទាំងមានស្វាមី នៅចាំមើលថែ ផ្តល់សារសំខាន់ ដល់ភរិយា ទើបធ្វើឲ្យអ្នកនាង កុល ដាវី កាន់តែមានសុភមង្គលទ្វេរដង ។ ភ្លាមនោះ អ្នកនាង កុល ដាវី បានបង្ហោះសារយ៉ាងរំភើប យ៉ាងដូច្នេះថា "រ៉ូមែនទិចប៉ុណ្ណឹងបានហើយប្តីសំលាញ់ ម៉ូយរកច្រើនណាស់ យប់នេះជួបគ្នាណាម៉ូយសំណព្វចិត្តទាំងអស់គ្នា យើងខ្ញុំលក់ធម្មតាវិញហើយ ភ្នំវល្លិ៍ ស្អាតណាស់"។ ទង្វើរដ៏ល្អនេះ បានធ្វើឲ្យមហាជន ពីតជាមានការកោតសរសើរ និងរំភើបចិត្តជាខ្លាំង ពេលបានឃើញ Idol របស់ខ្លួនមានសុភមង្គលបែបនេះ៕




