ព្រះសីហនុ ៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្លឹបពាណិជ្ជករកម្ពុជា ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply ជាម្ចាស់ក្រុមហ៊ុន One World Trading ជាម្ចាស់ហាងបញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន ជាប្រធានក្រុមហ៊ុន ECC Realty និង ជាម្ចាស់គម្រោងអចលនទ្រព្យខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត ផងនោះ បានរងការចោទប្រកាន់ ថា បានបោកទូរស័ព្ទនិង វា យ មនុស្សស្រីយ៉ាង ព្រៃ ផ្សៃ ។ ប៉ុន្តែ លោកឧកញ៉ា បានបដិសេធ ការចោទប្រកាន់ នេះ ។

យ៉ាងណាមិញបន្ទាប់ពីបានរងការចោទប្រកាន់ខាងលើរួចឃើញថានៅលើគណនីហ្វេសប៊ុកផេករបស់លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា មានការបង្ហោះជាសារធារណៈមួយដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ ខ្ញុំបាទ ភិរម្យវិចិត្រដារ៉ា សូមធ្វើការបដិសេធទាំងស្រុងទៅលើវីដេអូដែលមានការកាត់ត ជារូបភាពបញ្ចូលគ្នាហើយចោទប្រកាន់ថាខ្ញុំបានប្រើ អំ ពើ ហិ ង្សា ទៅលើនារីម្នាក់
-សូមបងប្អូនធ្វើការពិនិត្យទៅលើវីដេអូនោះគឺជាប្រភេទវីដេអូកាត់តបញ្ចូលគ្នា
-ខ្ញុំសូមបដិសេធទៅលើការចោទប្រកាន់ថាខ្ញុំបានប្រើអំ ពើ ហិ ង្សា
-ខ្ញុំធ្វើដំណើរកំសាន្តទៅខេត្តព្រះសីហនុជាលក្ខណៈគ្រួសារដោយក្នុងនោះខ្ញុំមានកូនតូច ម្ដាយក្មេក ម្ដាយមីង និងភរិយារបស់ខ្ញុំ
ហើយមានជនមួយក្រុមមកបង្កបញ្ហា ដោយបានថតរូបរបស់ខ្ញុំ ពេលនោះដែរ ខ្ញុំបានស្នើសុំកុំឲ្យមានការថតរូប រួចខ្ញុំក៏ទាញទូរស័ព្ទ របស់គាត់ចេញពីដៃរបស់គាត់ទៅដាក់នៅលើតុ ។
បន្ទាប់មកខ្ញុំក៏ដើរចុះទៅខាងក្រោម ដោយគាត់ឈររារាំងផ្លូវខ្ញុំ ពេលនោះខ្ញុំបានទាញគាត់ចេញហើយខ្ញុំដើរចុះទៅបន្ទប់របស់ខ្ញុំ
បែរជាគាត់ចោទប្រកាន់ថា ខ្ញុំបានប្រើ អំពើ ហឹ ង្សា លើគាត់។
ហេតុដូចនេះហើយ ខ្ញុំសូមជម្រាបជូនដល់បងប្អូនសារព័ត៌មានក៏ដូចជាបងប្អូនក្នុងបណ្ដាញសង្គមហ្វេសប៊ុកឲ្យបានជ្រាបថា
ខ្ញុំបាទសូមបដិសេធទាំងស្រុងនៅការចោទប្រកាន់នេះហើយ មេធាវីរបស់ខ្ញុំក៏កំពុងរៀបចំឯកសារផ្លូវច្បាប់ដើម្បីច្រានចោលក៏ដូចជាដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់។ សូមអរគុណ
សូមទស្សនាវិដេអូខាងក្រោម៖






