ភ្នំពេញ ៖បន្ទាប់ពីអតីតតារាចម្រៀងប្រចាំផលិតកម្មថោន និងជាតារាប្រុសដែលមានសម្លេងស្អក លោក ខេម ដែលទើបតែចាកចេញពីផលិតកម្មថោន រួចប្តូរទៅផលិតកម្មកាឡាក់ស៊ីក្នុងរយៈពេលប៉ុន្មានខែមកនេះ។ បន្ទាប់ពី លោក ចេញពីផលិតកម្មថោន មិនយូរប៉ុន្មាន ខេម ក៏ចេញបទថ្មីៗជាច្រើនដូចជា នឹកអូនធេញដែក, មិនអាច control អូនបានទេ, ចង់បបួលអូនធ្វើសង្សារ,ជូនដំណើរអូនឡើងផ្លូវ, និងបទពីរោះៗជាច្រើនទៀតនៅក្នុងផលិតកម្មកាឡាក់ស៊ី។

យ៉ាងណាមិញតាមប្រភពសេចក្តីជូនដំណឹងរបស់ផលិតកម្មថោនបានឱ្យដឹងថា តារាចម្រៀងលោក ខេម ដែលមានឈ្មោះ ប៉ុន សុណារិន ជាតារាចម្រៀងប្រចាំផលិតកម្មទីក្រុងភាពយន្ត (ថោន) អញ្ជើញទៅកាន់ផលិតកម្មដែលមានទីស្នាក់ការកណ្តាលដីឡូតិ៍លេខ៣៥ ផ្លូវ១៧១១ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្មដោយកំពុងនៅជាប់កិច្ចសន្យានៅឡើយតែច្រៀងនៅផលិតកម្មផ្សេង ។តាមសេចក្តីជូនដំណឹងខាងលើបានឱ្យដឹងទៀតថា កិច្ចសន្យាការងាររវាងផលិតកម្មទីក្រុងភាពយន្ត (ថោន) ជាមួយលោក ប៉ុន សុណារិន ហៅ ខេម នឹងចប់នៅចុងខែធ្នូ ឆ្នាំ២០២០ ។

ដូច្នេះផលិ តកម្ម តម្រូវឱ្យលោក ខេម ចូលខ្លួនដោះស្រាយជាមួយផលិតកម្មនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥៖០០នាទីជាកំហិត ៕គូរបញ្ជាក់ផងដែរថា តារាចម្រៀងដ៏មានប្រជាប្រិយលោក ខេម ដែលបច្ចុប្បន្នកំពុងច្រៀងនៅផលិតកម្ម Galaxy Navatra ត្រូវបានផលិតកម្មទីក្រុងភាពយន្ន (Town Production) កោះហៅចូលខ្លួនដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្ម ក្រោយកំពុងនៅជាប់កិច្ចសន្យានៅឡើយតែច្រៀងនៅផលិតកម្មផ្សេង ។ នេះបើយោងតាមប្រភពពីសេចក្តីជូនដំណឹងផ្លូវការរបស់ផលិតកម្មទីក្រុងភាពយន្ត (ថោន) ដែលធ្វើនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ ៕



