តារាចម្រៀង កញ្ញា រ៉ាប៊ី ប្រាប់ពីទឹកចិត្តម្ចាស់ផលិតកម្មថោន មកកាន់កូនចៅ ចំៗបែបនេះថា...
-

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ រាងតូចច្រឡឹង កញ្ញា រ៉ាប៊ី ដែលពុកម៉ែបងប្អូនជាច្រើន ថាជាម្ចាស់ "មាន់ស្រែ" បង្ហោះសារសរសើរដល់ ម្ចាស់ផលិតកម្មថោន យ៉ាងខ្លាំង ព្រោះតែគាត់គឺជាមនុស្សល្អ។ 

ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា រ៉ាប៊ី បានបង្ហោះសារថា "គាត់ទាំង2នាក់នេះ​ហេីយ ជាម្ចាស់ផលិតកម្មថោន មិនដែលយកភាគរយពីកូនចៅទេ អោយតែកូនចៅមានបាន។ ខ្ញុំស្គាល់ពួកគាត់​ គាត់ជាមនុស្សល្អ ស្រលាញ់កូនចៅ​ គួអោយគោរព"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបង្ហាញចំណាប់អារម្មណ៍រៀងៗខ្លួន លើបណ្តាញសង្គមហ្វេសប៊ុក ៕