ត្រៀមអាវភ្លៀងផង បងប្អូន ! ចាប់ពីថ្ងៃទី២៦ ខែ សីហា ដល់ថ្ងៃទី០១ ខែកញ្ញា ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ
-

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី២៦ ខែ សីហា ដល់ថ្ងៃទី០១ ខែកញ្ញា ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ។ តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីមានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា។

+ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។

ចាប់ពីថ្ងៃទី ២៦-២៧ ខែសីហា បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមាន ភ្លៀងធ្លាក់តិច។ បន្ទាប់ពីនោះ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ សម្រាប់បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់តិច។

+ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយទៅមធ្យម។

+ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C។នឹងអាចមានភ្លៀងធ្លាក់តិច។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ដស្ថិតនៅតំបន់វាលទំនាបភាគកណ្ដាល និងភាគពាយ័ព្យ៕