ទីបំផុត លោក ព្រាប សុវត្ថិ និយាយច្បាស់ៗ បញ្ជាក់​ពី​មូលហេតុ ដែលសម្រេចចិត្តចាក​ចេញពី​ហង្ស​មាស​មកកាន់ផលិតកម្ម​ Galaxy Navatra..(មានវីដេអូ)
សីហា
-

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ តារាចម្រៀងលោក ព្រាប សុវត្ថិ ដែលបានប្រកាសខ្លួនចាកចេញពីផលិតកម្មហង្សមាស មកចុះកុងត្រាជាមួយផលិតកម្ម​ Galaxy Navatra រយៈពេល៥ឆ្នាំ ។ ដោយសារតែលោក ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងដ៏ល្បីនោះ ផលិតកម្ម​ Galaxy Navatra បានធ្វើពិធីស្វាគមន៍ដ៏អធិកអ​ធ័ម កាលពីថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២០ នៅសណ្ឋាគា Gardan City ជិតវិមានឈ្នះឈ្នះ។ 

ជាការពិតណាស់ ការរៀបចំទទួលស្វាគមន៍តារាចម្រៀង ព្រាប សុវត្ថិ មកកាន់ផលិតកកម្មរបស់ខ្លួននៅពេលនេះ, Galaxy Navatra បានរៀបចំជាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ខណៈដែលតារាចម្រៀងនានា​ នៅពេលចូលទៅក្នុងផលិតកម្មផ្សេង គឺពុំមានការរៀបចំទទួលធំដុំបែបនេះឡើយ។

យ៉ាងណាមិញ លោក ព្រាប សុវត្ថិ នៅក្នុងសន្និ​សីទកាសែតត្រូវបានគេសួរសំនួរជាច្រើនទៅកាន់លោក ដោយបានបញ្ជាក់ថា លោក​បាន​ឈាន​ជើង​ចូល​ផលិតកម្ម​ហង្ស​មាស​តាំងពី​ឆ្នាំ​១០៩៧ រហូតដល់​ពេលនេះ មាន​រយៈពេល​២៣​ឆ្នាំ​ហើយ ហើយក៏​មាន​មនុស្ស​ភាគតិច​ដែរ ដែល​នៅ​បាន​យូរ​បែបនេះ​នោះ។

​នៅក្នុង​ឱកាស​នោះ លោក​ក៏បាន​រំលឹក​ពី​ភាព​ជោគជ័យ​​​នៅ​ផលិតកម្ម​ហង្ស​មាស ហើយ​បន្សល់ទុក​នូវ អនុស្សាវរីយ​យ៉ាង​ល្អ​ជា​ច្រើន​ជាមួយគ្នា ដែល​មិនអាច​បំភ្លេចបាន​។ ដូច្នេះ​ការ ចាកចេញ​របស់​របស់​លោក មានតែ​ស្នាមញញឹម មាន​ក្ដីរំភើប និង​ក្ដីសប្បាយ ក្នុងនោះ​លោក​ក៏បាន​អរគុណ​ដល់​ផលិតកម្ម​ហង្ស​មាស និង​រៀបរាប់​ពី​បុគ្គល​មួយ​ចំនួន ដែល​លោក​បាន​អរគុណ​ផងដែរ​។​

ចំពោះ​ការចាកចេញ​ន​នេះ លោក​មាន​គោលដៅ និង​ទិសដៅ​មួយ​សម្រាប់​ជីវិត​ខ្លួនឯង ហើយ​ការ​បែក​គ្នា​នេះ គឺ​នៅតែ​មើលឃើញ បែក​គ្នា​ដោយ​ស្នាមញញឹម យើង​បែប​គ្នា​មិន​ឆ្ងាយ​ទេ យើង​នៅក្បែរៗ​គ្នា​៕

សូមទស្សនាវីដេអូខាងក្រោម៖