តារាចម្រៀង ខេម សម្តែងការត្រេកអរ និង ស្វាគមន៍បងប្រុស កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមក Galaxy Navatra
-

ដូចដែលបងប្អូនបានជ្រាបហើយថា​ កាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃដែលកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានប្រកាសខ្លួនជាផ្លូវការ ពីការចុះកុងត្រាជាមួយផលិតកម្ម​ Galaxy Navatra រយៈពេល៥ឆ្នាំ ។ ដែលការរៀបចំពិធីនេះ ពិតជាអធិកអធ័ម ជាការស្វាគមន៍កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ឈានមកគ្រួសារ Galaxy Navatra ។

ការរៀបចំទទួលស្វាគមន៍តារាចម្រៀង ព្រាប សុវត្ថិ មកកាន់ផលិតកកម្មរបស់ខ្លួននៅពេលនេះ, Galaxy Navatra បានរៀបចំជាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ខណៈដែលតារាចម្រៀងនានា​ នៅពេលចូលទៅក្នុងផលិតកម្មផ្សេង គឺពុំមានការរៀបចំទទួលធំដុំបែបនេះឡើយ។

ជាមួយគ្នានោះផងដែរ តារាចម្រៀងសំលេង ស្អក លោកខេម ក៏បានធ្វើការរៀមច្បង ដែលជាកំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ហើយក៏បានស្គាល់គ្នាកាន់តែជិតស្និទ្ធ និងបានរួមការងារជាមួយគ្នាថែមទៀតផង។ លោកខេម បានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តជាខ្លាំង ដែលបានរួមការងារជាមួយនឹង លោក ព្រាប សុវត្ថិ ដែលជា Idol របស់ខ្លួន។

តារាចម្រៀង សំលេងស្អក រូបនេះ បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ របស់ខ្លួន ដើម្បីជាការស្វាមគន៍ដល់ កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ យ៉ាងដូច្នេះថា "ស្វាគមន៍បងប្រុស កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមកGalaxy Navatra "។