លោកឧកញ៉ា ហួត ជា ប្រកាសលក់ ម៉ូតូទឹក និងកង់ ដេីម្បីរកមូលនិធី ជួយកម្មករសំណង់មានគ្រោះថ្នាក់ការងារ និង...
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំនៅប្រទេសកម្ពុជា ដែលគ្រប់គ្នាបានស្គាល់រូបលោកយ៉ាងច្រើនកុះករមកហើយនោះ នៅថ្ងៃនេះ លោកបានប្រកាសដំណឹងលក់សំភារៈមួយចំនួន ដេីម្បីរកមូលនិធី ជួយកម្មករសំណង់មានគ្រោះថ្នាក់ការងារ និងមានប្រពន្ធសម្រាលកូន។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកឧកញ៉ា បានឲ្យដឹងថា "ខ្ញុំបាទ ហ៊ួត ជា ប្រកាសលក់ ម៉ូតូទឹក និងកង់ ដេីម្បីរកមូលនិធី ជួយកម្មករសំណង់មានគ្រោះថ្នាក់ការងារ និងមានប្រពន្ធសម្រាលកូន ម៉ូតូទឹក តំលៃដេីម 23000$ លក់ 19500$ កង់ តំលៃដេីម 3100$ លក់ 2200$ កង់គក់ តួកាបោន Giant brand ទិញ 1100$ លក់តែ900$ Call : 016555550/ 095806010"។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។