ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ ដែលគ្រប់គ្នាបានស្គាល់រូបលោក តាមរយៈបទចម្រៀងជាច្រើន របស់ផលិតកម្មរស្មីហង្ស ។ រាល់បទចម្រៀងរបស់លោក គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់មិត្តៗយុវវ័យ ។



កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ម្ចាស់បទ "នឹក EX " រូបនេះ លោក ឆន សុវណ្ណរាជ បានរៀបចំពិធីសម្ពោធក្រុមហ៊ុន ផ្ទាល់របស់ខ្លួន ដែលមានឈ្មោះថា "Reach Skincare Trading CO.,LTD" ធ្វើឲ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានបងប្អូនជាច្រើន មានការត្រេកអរ ផងដែរ។







ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារយ៉ាងខ្លីថា "ហេងហេងលាភជ័យក្រុមហ៊ុនថ្មីរបស់ខ្ញុំ Reach Skincare Trading CO.,LTD ជួយគាំទ្រផងណាបាទ"។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និង សាទរ ចំពោះរូបលោក និងជូនពរឲ្យក្រុមហ៊ុនរបស់លោក ដំណើរការបានយ៉ាងល្អ ព្រមទាំងទទួលបានអតិថិជន កាន់តែច្រើន។


















