ប្រិយមិត្តបងប្អូនជាច្រើនបានស្គាល់ហើយ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុគន្ធ នីសា ក្រោយពីរៀបការជាមួយលោក ចៅ សម្បត្តិ ដែលជាអ្នកមានទ្រព្យស្តុកស្តម្ភ និងជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុនធានារ៉ាប់រងជីវិត MenuLife ដែលជាអានិកជនខ្មែររស់នៅអាមេរិក បានរៀបការកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ហើយត្រូវបានរៀបចំនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ សូហ្វីតែល ភូគីត្រា ក៏បានអញ្ជើញភ្ញៀវកិត្តិយសជាច្រើន និងពិសេសអ្នកសិល្បៈចូលរួមផងដែរ។
ក្នុងនោះដែរ សុគន្ធ នីសា ហាក់បីដូចជាមិនសូវបង្ហាញរូបភាពផ្អែមល្ហែមប៉ុន្មាននោះទេ ដែលធ្វើឲ្យអ្នកគាំទ្រមានការងើងឆ្ងល់ តែអ្វីៗត្រូវបានទម្លាយជាសាធារណៈ ដោយ អ្នកនាង សុគន្ធ នីសា បានប្រាប់ទៅអ្នកគាំទ្រវិញថា វាជាទម្លាប់គ្រួសារនីមួយៗខុសគ្នា មិនសូវផ្អែមល្ហែម តែគ្រួសារមានសុភមង្គល។
ដោយឡែកនៅថ្ងៃនេះ ថ្ងៃកាន់បិណ្ឌ ១២ នេះ គឺចំថ្ងៃច័ន្ទ ដែលមានបងប្អូនជាច្រើន បានសម្រុកទៅស្រុកកំណើត និងមានអ្នកខ្លះទៀត ក៏បានរៀបចំចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាមនានា ដើម្បីឧទ្ទិសកុសល ក៏ដូចជា ការសាងកុសលផលបុណ្យដល់ខ្លួនឯង និងក្រុមគ្រួសារដែលបានស្លាប់ទៅ។
យ៉ាងណាមិញ ងាកមកមើល អ្នកនាង សុគន្ធ នីសា ទោះបីជាមិនសូវបញ្ចេញរូបភាពផ្អែមល្ហែមក៏ពិតមែន តែមិនដែលឮដំណឹងអ្វីឡើង ថែមទាំង ណ្ឌ ១២ នេះ បានដឹកដៃក្រុមគ្រួសារ និងស្វាមីរបស់នាង ទៅវត្តជុំគ្នា ដែលម្នាក់ៗស្ថិតក្នុងទឹកមុខញញឹមញញែម ហើយអ្នកនាងក៏បាន បង្ហោះសារអមជាមួយរូបភាពថា “សូមអនុមោទនាបុណ្យកុសលទាំងអស់គ្នា សូមជូនពរពុកម៉ែបងប្អូន អោយសុខចម្រេីនទាំងអស់គ្នា”។
គួរបញ្ជាក់ថា ពួកគេបានរៀបការជាមួយគ្នាមានរយៈពេល៣ឆ្នាំហើយ អ្នកនាងមិនទាន់លិចឮដំណឹងល្អនៅឡើយទេ ខណៈអ្នករៀបការក្រោយៗរូបនាង ដូចជាអ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាង សួស វីសា ជាដើមនោះ គេមានកូនគ្រប់គ្នាហើយ៕