មុនពេល ស ព របស់ Chef ឫទ្ធី ត្រូវរំលាយនៅក្នុងពេលបន្តិចទៀតនេះ ស្រាប់តែភរិយារបស់ Chef ឫទ្ធី បានបង្ហោះសាររន្ធត់ចិត្តបែបនេះថា...
ស៊ីហៀង
-

ភ្នំពេញ ៖ ជាការពិតណាស់ការទទួលមរណភាពរបស់មេចុងភៅលោក ស៊ឺ សោភ័ណ្ឌឫទ្ធី ដែលជាគណៈកម្មការកម្មវិធីប្រឡងធ្វើម្ហូប Master Chef Khmer បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការសោកស្តាយយ៉ាងខ្លាំង ដែលបាត់បង់មនុស្សពូកែដូចជាមេចុងភៅ ស៊ឺ សោភ័ណ្ឌឫទ្ធី រូបនេះ។​

លោក ស៊ឺ សោភ័ណ្ឌឫទ្ធី បានទទួលមរណភាពនៅយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ហើយមូលហេតុដែលធ្វើឲ្យមេចុងភៅកំពូលរូបនេះទទួលមរណភាពគឺដោយសារតែជំងឺលើសឈាមនិងលើសជាតិស្ករខ្លាំង នេះបើយោងទៅតាមការបញ្ជាក់ពីសំណាក់របស់ភរិយារបស់លោក ស៊ឺ សោភ័ណ្ឌឫទ្ធី ដោយផ្ទាល់ ។ 

យ៉ាងណាមិញថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយដែលក្រុមគ្រួរសារបានឃើញរាងកាយរបស់មេចុងភៅកំពូលរូបនេះ មុនពេល ស ព របស់លោកត្រូវបានរំលាយដោយព្រះអាគ្គី ។ ជាក់ស្តែងមុនពេល ស ព របស់ប្តីត្រូវរំលាយ ឃើញថាភរិយាកំសត់របស់លោក ស៊ឺ សោភ័ណ្ឌឫទ្ធី ក៏បានបង្ហោះសារក្តុកក្តួលបែបនេះថា «ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយដែលប្ដីលែងនៅក្បែរអូនរហូតហើយ» ដែលអត្ថន័យនៅក្នុងការបង្ហោះនេះគឺបានបង្ហាញថា រូបគាត់ជាភរិយានៅមិនទាន់អាចធ្វើចិត្តបានភ្លាមៗនោះទេ ចំពោះការបាត់បង់ប្តីជាទីស្រឡាញ់របស់គាត់ ហើយការបែកបាក់នេះទោះមួយជីវិតគាត់ក៏មិនអាចបំភ្លេចបានដែរ ៕​