បាត់ដំបង៖ តារាចម្រៀង original song លោក Noly ដែលជាចម្រៀងមួយរូប ទទួលបានការគាំទ្រជាច្រើន ពីសំណាក់ហ្វេនៗ ពិសេសមិត្តយុវវ័យផ្ទាល់តែម្តង ដោយតារាចម្រៀង រូបនេះ ពិតជាមានទឹកដមសំលេងពិរោះ ហើយការនិពន្ធបទចម្រៀង របស់លោក ពិតជាមានភាពទាក់ទាញខ្លាំងណាស់ ពិសេសគឺបទ "អារម្មណ៍ត្រូវការអូន"។

ម្ចាស់ " អារម្មណ៍ត្រូវការអូន" នៅថ្ងៃនេះ គឺលោក បានចាប់ដៃជាមួយគូរស្នេហ៍ ចូលរោងជ័យហើយ ដោយមានចាស់ទុំទាំងសងខាង ប្រកដដោយស្នាមញញឹម និងទឹកមុខស្រស់ស្រាយ ពេលបាន រៀបចំពិធីមង្គលការជូនកូនទាំងពីរនាក់ ។ សម្រាប់គូរស្វាមីភរិយាថ្មីថ្មោងមួយគូរនេះ ពិតជាមានភាពស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលរួម ជូនពរ និងត្រេកអរ ពេលបានឃើញ Idol របស់ខ្លួន ចូលរោងជ័យ ជាមួយកូនក្រមុំដ៏សែនស្អាត ។ ជូនពរឲ្យអ្នកទាំងពីរ ជួបតែសំណាងល្អ និងសេចក្តីសុខ ឲ្យច្រើនៗ និងឆាប់មានអូនតូចៗ ផង៕






មានវិដេអូ៖