លទ្ធផលធ្វើតេស្តវ៉ាក់សាំងលើកចុងក្រោយរបស់ Pfizerមានសុវត្ថិភាពខ្ពស់បំផុត ឯប្រសិទ្ធភាពវិញគឺដល់ទៅ...
-

(បរទេស) យោងតាមសារព័ត៏មាន The New York Times ចុះផ្សាយកាលពីថ្ងៃទី១៨ វិច្ឆិកា ម្សិលមិញនេះបានអោយដឹងថា ក្រុមហ៊ុនផលិតឱសថ Pfizer បាននិយាយកាលពីថ្ងៃពុធនេះ ថាការសាកល្បងលើកចុងក្រោយរបស់ វ៉ាក់សាំងការពារមេរោគឆ្លងរបស់ពួកគេ មានប្រសិទ្ធភាពដល់ទៅ ៩៥ ភាគរយហើយសូម្បីប្រើលើមនុស្សចាស់ក៏មិនមានផលប៉ះពាល់ដែរ។ ក្រុមហ៊ុនPfizerដែលសហការជាមួយក្រុមហ៊ុនBioTech បានអោយដឹងថា ខ្លួនគ្រោងនឹងដាក់ពាក្យសុំការអនុញ្ញាតជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឱសថ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

លោកវិជ្ជបណ្ឌិAlbert Bourla នាយកប្រតិបត្តិរបស់ក្រុមហ៊ុនPfizer បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ជាទូទៅ វ៉ាក់សាំងត្រូវចំនាយពេលច្រើនឆ្នាំក្នុងការបង្កើត ដូច្នេះហើយ វាជារឿងគួរអោយអបអរសាទរ ចំពោះលទ្ធផលនៃការសិក្សានេះកត់សំគាល់ជំហានដ៏សំខាន់មួយក្នុងដំណើររយៈពេល ៨ ខែជាប្រវត្តិសាស្ត្រដើម្បីនាំវ៉ាក់សាំងដែលមានសមត្ថភាពជួយបញ្ចប់ជំងឺរាតត្បាតដ៏សាហាវនេះ។វាគឺជារឿងគួរអោយសាទរមួយ វាបានផ្តល់ក្តីសង្ឃឹមដល់មនុស្សរាប់លាននាក់ក្នងពិភពលោក ស្របពេលដែលអ្នកឆ្លងកាន់តែច្រើនឡើង ហើយអ្នកបាត់បង់ជីវិតគឺកើនឡើងជារៀងរាល់ថ្ងៃ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ nytimes