ពិតជាសំណាងធ្លាក់ពីលើមេឃមែន! បុរសម្នាក់ក្លាយជាមហាសេដ្ឋីក្នុងពេលមួយយប់ ដោយសារតែ...
-

(បរទេស) នរណាៗក៏ចង់ក្លាយទៅជាមហាសេដ្ឋីដែរ អ្នកខ្លះខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ ទំរាំដើរដល់ចំនុននោះ ខណៈអ្នកខ្លះស្រាប់តែមានឪកាសនិងព្រេងសំណាងហុចអោយភ្លាមៗតែម្តង។ជាក់ស្តែង ដូចបុរសម្នាក់នេះ ដែលមានឈ្មោះថា Josua Hutagulung វ័យ៣៣ រស់នៅភាគខាងជើងកោះ ស៊ូម៉ាត្រា ស្រាប់តែក្លាយទៅជាមហាសេដ្ឋីក្នុងពេលតែមួយយប់ បន្ទាប់ពីអាចម៍ផ្កាយមួយដុំបានធ្លាក់លើដំបូលផ្ទះរបស់គាត់ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន World of Buzz កាលពីថ្ងៃទី១៨ វិច្ឆិកា។

គាត់ក្លាយទៅជាអ្នកមានក្នុងពេលមួយយប់ ដោយលក់បានតំលៃដល់ទៅ ១.៩លានដុល្លា ដោយវាគឺជាប្រភេទអាចម៍ផ្កាយកម្រ មានអាយុកាលជាង៤.៥ពាន់លានឆ្នាំ ហើយអ្នកវិទ្យាល័យទិញវាទៅដើម្បីធ្វើការស្រាវជ្រាវ។គួរបញ្ជាក់ថា Josua ប្រាប់អោយដឹងថា វាពេលវាធ្លាក់មកបានធ្វើអោយធ្លុះដំបូលផ្ទះរបស់លោកទៀតផង ហើយវាលោករើសមកគឺវានៅក្តៅនៅឡើយ លោកបន្តថា ខ្ញុំមិនគិតថា ខ្លួនឯងមានសំណាងបែបនេះនោះទេ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ worldofbuzz