ចិនលុបចោលការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតអាមេរិក ធ្វើដំណើរទៅទីក្រុងទាំង២នេះ
-

(បរទេស)​ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីហួ ឈុនយីង(Hua Chunying)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនកំពុងដកហូតការការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតសហរដ្ឋអាមេរិកដែលធ្វើដំណើរទៅហុងកុងនិងម៉ាកាវ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៏មានReuters នៅថ្ងៃរសៀលថ្ងៃទី១០ ធ្នូនេះ។

ប្រទេសចិនក៏នឹងអនុវត្តការដាក់ទណ្ឌកម្មទៅវិញប្រឆាំងនឹងមន្ត្រីសហរដ្ឋអាមេរិក សមាជិកនៃសភា បុគ្គលិកនៃអង្គការក្រៅរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធមួយចំនួនដែល ពួកគេមានសកម្មភាពជុំវិញបញ្ហាលើទីក្រុងហុងកុង។

ដោយឡែក នៅពេលអ្នកសារព័ត៏មាន ស្នើសុំឈ្មោះអ្នកដែលត្រូវដាក់ទណ្ឌកម្មនិងនៅពេលណាដែលការដាក់ទណ្ឌកម្មនេះចាប់ផ្តើម លោកស្រី ហួ មិនបានបញ្ជាក់លម្អិតនោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានដាក់ទណ្ឌកម្មហរិញ្ញវត្ថុនិងហាមឃាតការធ្វើដំណើររបស់មន្រ្តីចិនចំនួន១៤រូប អំពីតួនាទីពួកគេក្នុងការអនុម័តច្បាប់សន្តិសុខជាតិរបស់ហុងកុងតាមទីក្រុងប៉េកាំង រួមទាំងរឿងដកសមាជិកសភាបក្សប្រឆាំងនៅហុងកុងកាលពីខែមុន។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ reuters