ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមជំនួយ៩ពាន់លានដុល្លារ ជួយប្រទេសជាសមាជិករួមមានកម្ពុជា ក្នុងការទទួលបានវ៉ាក់សាំងកូវីដ-១៩
-

(បរទេស) យោងតាមការប្រកាសរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថាADB (Asian Development Bank)កាលពីថ្ងៃទី១១ ម្សិលមិញបានអោយដឹងថា ADB មានគំនិតផ្តួចផ្តើម ការក្នុងការជួយប្រទេសជាសមាជិក ដែលរួមមានកម្ពុជាផងដែរនោះ ដើម្បីអាចទទួលនឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ ខណៈអ្នកជំនាញបានព្យាករថា កំឡុងពេលការរាតត្បាយ សេដ្ឋកិច្ចនៅប្រទេសកំពុងអភិវឌ្ឍន៏នៅអាស៊ី មានការធ្លាក់ចុះប្រមាណ ០.៤ភាគរយ នៅឆ្នាំ២០២០ ដែលត្រូវបានគេចាត់ទុកថាជាការធ្លាក់ចុះផលិតផលក្នុងស្រុកខ្ពស់បំផុតលើកដំបូង ចាប់តាំងពីដើមឆ្នាំ១៩៦០មក។

ប្រធានធនាគាអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa មានប្រសាសន៏ថា “នៅពេលដែលសមាជិកប្រទេសកំពុងអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីត្រៀមចាក់វ៉ាក់សាំងប្រជាជនរបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបានពួកគេត្រូវការហិរញ្ញប្បទានដើម្បីទទួលបានវ៉ាក់សាំងក៏ដូចជាផែនការនិងចំណេះដឹងសមស្របដើម្បីអាចគ្រប់គ្រងដំណើរការចាក់វ៉ាក់សាំងដោយសុវត្ថិភាពនិងប្រកបដោយប្រសិទ្ធភាព” ។ APVAX នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសមាជិកកំពុងអភិវឌ្ឍរបស់យើងឱ្យប្រឈមនឹងបញ្ហាទាំងនេះជំនះការរាតត្បាតនិងផ្តោតលើការងើបឡើងវិញនៃសេដ្ឋកិច្ច”។

គួរបញ្ជាក់ថា ADB បានផ្តួចផ្តើមការគាំទ្រការផ្តល់ជូនវ៉ាក់សាំងចំនួន៩ពាន់លានដុល្លារ នៅអាស៊ីប៉ាស៊ីហ្វិកឬហៅកាត់ថាAPVAX ដល់ប្រទេសកំពុងអភិវឌ្ឃន៍ក៏ដូចជាកម្ពុជាអោយបានឆាប់រហ័សនិងប្រកដោយសមធម៏ ដោយមានការសហការណ៏យ៉ាងជិតស្និតជាមួយដៃគូផ្សេងទៀតរួមមាន អង្គការសុខភាពពិភពលោក ធនាគារពិភពលោក ក្នុងការទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាសកលនិងប្រកបដោយសុវត្ថិភាព។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ adb