កូរ៉េខាងត្បូងស្ថិតក្នុងស្ថានភាពអាសន្នខ្លាំង ខណៈមួយថ្ងៃមានអ្នកឆ្លងករណីថ្មីខ្ពស់បំផុតរហូតដល់ទៅ...
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAចេញនៅរសៀលថ្ងៃទី១២ ធ្នូនេះបានអោយដឹងថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីឆ្លងវីរុសកូវីដ-១៩ប្រចាំថ្ងៃដល់ទៅ ៩៥០ ករណីនៅថ្ងៃសៅរ៍ (១២ ធ្នូ) នេះ ដោយប្រធានាធិបតីបានហៅរលកទី ៣ នៃប្រទេសនេះថា “ជាគ្រោះអាសន្នធ្ងន់ធ្ងរ”។

ជាង៧០ភាគរយនៃការឆ្លងក្នុងប្រទេសគឺមកពីទីក្រុងសេអ៊ូលនិងតំបន់ជិតទីក្រុងដែលមានប្រជាជនប្រមាណពាក់កណ្តាលនៃប្រជាជនសរុប៥២លាននាក់នៅក្នុងប្រទេសនេះ ខណៈការកើនឡើងឥតឈប់ឈរនេះធ្វើអោយកូរ៉េមានអ្នកឆ្លងសរុបចំនួន៤១,៧៣៦នាក់ នឹង.ស្លា.ប់.៥៧៨នាក់។

ប្រធានាធធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បាននិយាយថា “ នេះពិតជាស្ថានភាពដែលបន្ទាន់បំផុត” ដោយលោកបានបញ្ជាឱ្យមានការចល័តប៉ូលីស មន្ត្រីយោធានិងគ្រូពេទ្យវេជ្ជសាស្រ្តសាធារណៈក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃវីរុសនេះ។

គួរបញ្ជាក់ថា លោកបាននិយាយក្នុងទំព័រហ្វេសប៊ុកលោកថា “ ពួកយើងមានគម្រោងពង្រីកយ៉ាងទូលំទូលាយនូវវិធីសាស្រ្តធ្វើតេស្តរកមេរោគឆ្លង ដែលនេះជាវិធានការណ៏តែមួយគត់ដើម្បីការពារនិងតាមដានអ្នកឆ្លងនិងទប់ស្កាត់ការរីករាលដាល”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia