(បរទេស) យោងតាមការចុះផ្សាយនៅថ្ងៃទី២១ធ្នូ របស់ទីភ្នាក់ងារសារព័ត៏មាន Reuters បានអោយដឹងថា រដ្ឋាភិបាលហុងកុងបានសម្រេចចិត្តក្នុងការប្រើច្បាប់បន្ទាន់ក្នុងសម័យអាណានិគមដើម្បីហាមឃាត់ការពាក់ម៉ាស់មុខនៅពេលត.វ៉ាទោះបីជាការត.វ៉ាដោយស្របច្បាប់ក៏ដោយ ដោយនេះគឺជាសេចក្តីសម្រេចរបស់តុលាកំពូលទីក្រុងហុងកុងនៅព្រឹកថ្ងៃទី២១ធ្នូនេះ។
ការចេញការហាមឃាត់លើកនេះត្រូវគេមើលឃើញថា រដ្ឋាភិបាលដែលគាំទ្រដោយក្រុងប៉េកាំងនេះគឺមានអំណាចក្នុងការអនុម័តច្បាប់ណាមួយក្នុងគ្រាអាសន្នសាធារណៈដោយមិនត្រូវការការយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិឡើយ។យ៉ាងណាមិញ ការបិទបាំងមុខត្រូវបានគេមើលឃើញថា ជាវិធីមួយដើម្បីកាត់បន្ថយហានិភ័យនៃការកំណត់អត្តសញ្ញាណនិងការកាត់.ទោ.សចំពោះអ្នកដែលចូលរួមក្នុងការហែក្បួនដោយសន្តិវិធីឬការប៉ះទ.ង្គិចគ្នាដោយហិ.ង្សាជាមួយប៉ូលីស។
បន្ថែមពីលើនេះ ការហាមឃាត់នេះ គឺបន្ទាប់ពីទីក្រុងហុងកុងមានការត.វ៉ារយះពេលវែងមួយគឺអស់ពេលជាង៧ខែកាលពីឆ្នាំមុន ហើយ ទីបំផុតក្រុមអ្នកត.វ៉ារាប់រយនាក់ត្រូវបានចា.ប់ខ្លួន ហើយហាមមិនអោយមានការប្រមូលផ្តុំជាសាធារណៈដោយទីក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខជាតិថ្មីមួយនៅក្នុងទីក្រុងនេះកាលពីខែមិថុនា។
គួរបញ្ជាក់ថា កាលពីខែតុលាឆ្នាំមុនធអ្នកស្រី Carrie Lam ក៏ធ្លាប់បានហាមប្រាមអ្នកណាម្នាក់ដែលបិទមុខនៅឯការប្រជុំសាធារណៈដោយប្រើបទបញ្ញត្តិបទបញ្ជាបន្ទាន់ដែលជាច្បាប់អាណានិគមអង់គ្លេសកាលពីឆ្នាំ ១៩២២ ។
ហើយនាពេលនេះ ច្បាប់នេះត្រូវបានយកមកអនុញ្ញាវត្តទ្រង់ទ្រាយធំ ទៅលើក្រុមអ្នកត.វ៉ា តែទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចនេះគឺរងការរិះគន់ពីអ្នកគាំទ្រការត.វ៉ាដែលសង្ឃឹមថាតុលាការឧទ្ធរណ៍ចុងក្រោយនឹងបើកសវនាការជាមួយតុលាការជាន់ទាបនិងបដិសេធសេចក្តីបង្គាប់នេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ reuters