ថ្ងៃនេះប្រទេសថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ៣៨២នាក់បន្ថែមទៀត ដែលទាក់ទងនឹងខេត្តសាមុន សាខន
-

(បរទេស)យោងតាមការចុះផ្សាយរបស់សារព័ត៏មាន Bangkok Post នៅរសៀលថ្ងៃទី២១ធ្នូនេះបានអោយដឹងថា ក្រសួងសុខាភិបាលប្រទេសថៃបានបញ្ជាក់ពីការឆ្លងកូវីដ-១៩ករណីថ្មីចំនួន ៣៨២ ករណីបន្ថែមទៀតនាថ្ងៃច័ន្ទ (២១ ធ្នូ) ដោយភាគច្រើននៃករណីទាក់ទងនឹងការផ្ទុះឡើងនូវផ្សារគ្រឿងសមុទ្រក្នុងខេត្តសាមុនសាខន។

ករណីថ្មីដែលរកឃើញនេះរួមមាន កម្មករចំណាកស្រុកចំនួន ៣៦០ នាក់នៅភាគនិរតីនៃខេត្តសាមុតសាខនជាកន្លែងដែលការផ្ទុះឡើងការឆ្លងក្នុងសហគមន៍ដ៏អាក្រក់បំផុតក្នុងប្រទេសនេះ។វាក៏មាន ១៤ ករណីផ្សេងទៀតនៅក្នុងខេត្តចំនួន ៦ ដែលមានតែករណីមួយដែលស្ថិតនៅជិតក្រុងបាងកក និង៨ករណីទៀតជាករណីនាំចូល។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យអាជ្ញាធរថៃបាននិយាយថាពួកគេមានគម្រោងធ្វើតេស្តិ៍មនុស្សជាង ១ ម៉ឺននាក់បន្ទាប់ពីមានការកើនឡើងជាប្រចាំនៃករណីឆ្លងវីរុសដល់មនុស្សជាង ៥០០ នាក់ដែលជាប់ទាក់ទងនឹងផ្សារគ្រឿងសមុទ្រនៅសាមុតសាខននេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost​​​​