បរទេស៖ ពាក់ព័ន្ធនឹងករណីរបស់នារីបម្រើការលើយន្ត សញ្ជាតិ ហ្វីលីពីន បានស្លា.ប់បាត់បង់ជីវិត នៅក្នុងថ្ងៃចូលឆ្នាំថ្មី កន្លងទៅនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន ផ្ទុះការវែកញែក ភ្លុកទឹកភ្លុកដី យ៉ាងខ្លាំង លើរូបភាព និងវិដេអូដែលបានបែកធ្លាយ របស់នារីរងគ្រោះរូបនោះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ជាក់គឺនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មានការបង្ហាញឲ្យដឹងពី ការចុះផ្សាយ របស់ ២៤ oras អំពីសកម្មភាពមុនពេលស្លា.ប់របស់នាង ដែលត្រូវបានគេចែកចាយបន្ថែមទៀត លើបណ្តាញសង្គម។ វិដេអូ ប្រមាណជិត៣នាទី នោះ បានបង្ហាញពីសកម្មភាព២ផ្សេងគ្នា ។
នៅក្នុងសកម្មភាពទី១ គឺនារីរងគ្រោះ ( Christine Decera) បានបណ្តើរបុរសម្នាក់ ពាក់មួក ពាក់អាវវៀលក្លៀក ខោជើងខ្លី បានធ្វើដំណើរមកដល់មុខបន្ទប់ ដើម្បីចាក់សោរបន្ទប់ តែមុនពេលចូលបន្ទប់ នារីរងគ្រោះបានថើបទៅលើបុរសម្នាក់នោះ។
នៅក្នុងសកម្មភាពទី២ គឺមានបុរសម្នាក់ទៀត ពាក់អាវដៃខ្លី ខោជើងវែង បីនាង ដោយមើលទៅអាការៈរបស់ Christine Decera ហាក់បីជាច្រងាកច្រងាកជើង តែម្តង។
មានវិដេអូ៖