ខួបកំណើតឆ្នាំនេះ វ៉ាង ស្រីណូ ជូនលុយដុល្លារដល់លោកមានគុណ ទាំងបាច់ៗ ហើយពោលពាក្យ យ៉ាងខ្លីទៅកាន់អ្នកមានគុណថា...មានវិដេអូ
-

ភ្នំពេញ៖ អតីតតារាសម្តែង ដ៏មានប្រជាប្រិយភាព និងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន វ៉ាង ស្រីណូ បានចាប់អាជីពជាអ្នកលក់ផលិតផលតាមអនឡាញ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជន ពិសេសគឺហ្វេនរបស់នាងផ្ទាល់តែម្តង។

ដោយឡែក កាលពីថ្ងៃ០៧ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃខួបកំណើតរបស់ ស្រីណូ គឺជាថ្ងៃដែលម្តាយ ស្រីណូ គាត់ហ៊ានប្តូរ នូវអ្វីៗគ្រប់បែបយ៉ាងដើម្បី កូនម្នាក់នេះ ។ ជាក់ស្តែងនៅក្នុងថ្ងៃនេះ ខណៈភាពជោគជ័យនៅក្នុងអាជីពផងនោះ អតីតតារាសម្តែងរូបនេះ បានធ្វើឲ្យអ្នកម្តាយ រំភើបរហូតដល់ស្រក់ទឹកភ្នែក ដោយ ស្រីណូ បានជូនថវិការដែលជាកំលាំងរបស់នាងផ្ទាល់ ជូនដល់លោកទាំងពីរ​ ។

នៅក្នុងគណនីហ្វេសប៊ុករបស់ វ៉ាង ស្រីណូ បានរៀបរាប់ថា "ថ្ងៃខួបរបស់កូនកូនមិនដែលសុំការដូរអ្វីពីពុកម៉ែទេ កូនមានតែសូមជូនអ្នកមានគុណនូវថវិការដែលជាញើសឈា.មរបស់កូនជូនដល់អ្នកមានគុណដែលបានបង្កើតចិញ្ចើម និងទូលន្មានប្រៀនប្រដៅកូនអោយរស់រៀនមានជីវិត មានសណ្តាននឹងចិត្តជាមនុស្សល្អម្នាក់ក្នុងសង្គម! កូនសូមអគុណពុកម៉ែដែលបានបង្កើតកូនស្រីម្នាក់នេះអោយបានឃើញពិភពលោកមួយនេះ"។

មានវិដេអូ៖