ភ្នំពេញ៖ តារាចម្រៀងស្រី រាងតូចច្រឡឹង និងមានទឹកដមអន្ទងចិត្តមិត្តៗអ្នកស្តាប់គ្រប់ពេលវេលា គ្រប់ទីកន្លែង អ្នកនាង សុគន្ធ នីសា ដែលជាតារាចម្រៀងលំដាប់ជួរមុខ ប្រចាំផលិតកម្មរស្មីហង្សមាស ។ តារាចម្រៀងស្រីរូបនេះ ត្រូវបានមហាជន សង្កេតឃើញថា ហាក់កាកកបខ្លាំង នៅលើទីផ្សារ ពិសេស គឺការថតជូនសំអាងការតែម្តង។


ជាញឹកញាប់ មានបងប្អូនមិនតិចទេដែលបានលើកសរសើរពីរូបសម្រស់របស់អ្នកនាង បើទោះបីជាពេលនេះ អ្នកនាង បានរៀបការ និងមានអាយុកាន់តែច្រើនក៏ពិតមែន តែអ្នកនាង នៅតែរក្សារូបរាង អមជាមួយនឹងរូបសម្រស់បានយ៉ាងស្អាតផូរផង់ដដែល។



ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ តារាស្រីរូបនេះបានបង្ហាញរូបភាព ជាច្រើនសន្លឹក នៅក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត អមជាមួយឈុតពណ៍សស្អាត ។ ក្នុងឈុតកូនក្រមុំមួយឈុត ធ្វើឲ្យមហាជន ជាច្រើនបានលួចសរសើរលើរូបសម្រស់របស់អ្នកនាង គឺនៅតែថែរក្សាបានយ៉ាងស្រស់ស្អាត ហើយមើលទៅនៅតែក្មេងជាងវ័យថែមទៀត។











