មុននឹងក្លាយជាប្រពន្ធរបស់បង អូនសុំឱបអតីតមិត្ដប្រុសអូនមួយសិន រីឯកូនកម្លោះបានត្រឹមតែ...មានវីដេអូ

ស្ត្រីម្នាក់ដែលត្រូវបានគេស្គាល់ថា @mayangkumay បានបង្ហោះវីដេអូមួយនៅលើ គណនី TikTokរបស់នាង បានចែករំលែកវីដេអូ អំពីភ្ញៀវចូលរួមក្នុងអាពាហ៍ពិពាហ៍ម្នាក់ របស់កូនកម្លោះក្រមុំមួយគូរដែលត្រូវបានគេដឹងថាជាពិធីការដែលបានប្រព្រឹត្ដទៅនៅក្នុងប្រទេសម៉ាឡេស៊ី។

នៅក្នុងឃ្លីបមួយនេះ ដែលត្រូវបានគេមើលច្រើនជាង ៥.៥ លានដងនៅលើវេទិកាកូនក្រមុំនិងកូនកំលោះ កំពុងតែសស្វាគមន៍ភ្ញៀវរបស់ពួកគេ ហើយភ្ញៀវមួយក្នុងចំណោមនោះរបស់ពួកគេនោះគឺជាអតីតមិត្ដប្រុសរបស់កូនក្រមុំ។

បុរសដែលជាអតីតសង្សារកូនក្រមុំដើរទៅរកគូស្នេហ៍មួយគូរនេះ ដើម្បីអបអរសាទរពួកគេក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ក្នុងការដែលចាប់ដៃជាការស្វាគមន៍ ប៉ុន្តែកូនក្រមុំនាងមានគំនិតផ្សេងទៀតក្រៅអំពីការចាប់ដៃនោះ។

ផ្ទុយទៅវិញខណៈពេលនាងកំពុងលើកម្រាមដៃរបស់នាងងាកទៅរកកូនកំលោះហើយសួរគាត់ថា: "តើខ្ញុំអាចឱបបានតែមួយដងទៀត ជាលើកចុងក្រោយបានទេ?" ។

នៅពេលដែលកូនកំលោះរបស់នាងយល់ព្រមផ្តល់ឱ្យនាង ឱបបុរសម្នាក់នោះហើយ ស្របពេល ដែលអតីតមិត្ដប្រុសបម្រុងនឹងចាប់ដៃស្វាមីរបស់នាង

ក្នុងការនិយាយពាក្យអរគុណ ភ្លាមនោះកូនក្រមុំបានទាញអតីតមិត្ដប្រុសគាត់ឱ្យឱបជំនួសប្ដីនាងវិញ ដោយបានឱបក្រសោបបុរសនោះយ៉ាងកក់ក្ដៅនៅក្នុងរង្វង់ដៃនាង រីឯកូនកម្លោះប្រឹងញញឺមទាំងក្ដីឈឺចាប់មិនហ៊ានបញ្ចេញមកក្រៅឡើយ។

សូមទស្សនាវីដេអូខាងក្រោម៖

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ mirror