លោកជំទាវ នឹម វណ្ណៈ ដាក់មួយឃ្លាថា ហ៊ានទើសតែលើក្រុមហ៊ុន NNP ដែលគ្មានខ្នង​ គ្មានខ្សែទេ សាកទើសលើក្រុមហ៊ុនផ្សេងៗមើល ដេកស្អាត ពូកែទើសខុសរឿងប្រយ័ត្នគេហៅ វាស់កំពស់
ស៊ីហៀង
-

មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ច្បាស់ហើយពីវត្តមានរបស់លោកជំទាវ នឹម វណ្ណៈ ដែលលោកជំទាវ គឺជាកូនស្រីបង្កើតរបស់លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារមួយឃ្លា ដោយទុកពេលឲ្យអ្នកពូកែទើស រឿងលើកប៉ាណូផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុន ដាណា ទ្រី អោយបានដើរលេងកំសាន្តសប្បាយចិត្ត​ក្នុងឱកាសចូលឆ្នាំចិត្តសិនចុះ ។

លោកជំទាវ នឹក វណ្ណៈ ​បានរៀបរាប់ថា "បញ្ជាក់: ប៉ាន់ណូមួយៗមិនមែនចាយលុយរាប់រយរៀលទេ គឺ រាប់រយលានរៀលណាទាន ហើយមានច្បាប់ត្រឹមត្រូវនិងបង់ពន្ធជូនរដ្ឋស្របច្បាប់។ អោយចូលឆ្នាំចិនសិន មិនមែនខ្ញុំមិនដឹងថានរណានៅពីក្រោយខ្នងរឿងនេះទេ បើមិនចង់អោយគេដឹង ទាល់តែបក្សពួកនោះមិននិយាយ មិនធ្វើរឿងដ៏ថោកទាបនេះ ខ្ញុំទុកឱកាសអោយដឹងខ្លួន ព្រោះខ្ញុំមិនមែនមនុស្សគ្មានគុណធម៍ អាងខ្នង អាងខ្សែ រឺ អាងអន្តរាគមន៍ ពីខាងណាៗឡើយ។

កុំថាខ្ញុំមិនយល់មុខអោយសោះ លើនេះបកស្បែកទ្រុងទ្រាយធំ អោយពិភពលោកបានដឹង ថាតើយុត្តិធម៍មានសំរាប់ពលរដ្ឋគ្រប់លំដាក់ថ្នាក់រឺអត់???? ACE GROUP និង NNP តតាំងប្រើតែច្បាប់ទេ។ សូមកុំយកច្បាប់មកអង្គុយលើអោយសោះ។ អ្នកនៅពីក្រោយខ្នងរឿងនេះ សូមត្រៀមខ្លួន ត្រៀមខ្នង ត្រៀមអែបអប ត្រៀមលាបពណ៍ឥន្ធនូចេញមកអោយអស់មក។ អត់ធ្មត់មានដែនកំណត់ ត្រូវចងចំពាក្យនេះអោយបានច្បាស់។ កុំបានតែបក្សពួកនិយមពេក មិចគ្នាអ្នកឯងមិនចេះខុសសោះមែន 

រឺមើលឃើញតែកំហុសគេ??ហ៊ានទើសតែលើក្រុមហ៊ុន NNPដែលគ្មានខ្នងគ្មានខ្សែទេ សាកទើសលើក្រុមហ៊ុនផ្សេងៗមើល ដេកស្អាត សុទ្ធតែខ្នងក្រាស់ៗកុំជោរ ពូកែទើសខុសរឿងប្រយ័ត្នគេហៅវាស់កំពស់។ ឃើញគេជាប្រជារាស្រ្តសាមញ្ញចង់ជាន់ក្បាលគេបានតាមចិត្តមែន?? ពួកច្រណែនធ្វើទីផ្សារសេរីចាញ់គេ មកលប់វៃគេពីក្រោយខ្នង !!! ថទJM"។