អបអរសាទរ ! គូស្នេហ៍ភេទដូចគ្នា មួយគូទៀតហើយបានសម្រេចបំណងកាន់ដៃគ្នាចូលរោងការ បង្កើតកូនចៅតាមក្តីស្រមៃ...
ស៊ីហៀង
-

ពិតណាស់ដូចដែលបងប្អូនបានជ្រាបហើយថានៅក្នុងប្រទេសកម្ពុជា និងទូទាំងពីភពលោកមិនខ្វះទេមនុស្សដែលស្រឡាញ់ភេ​ ទដូចគ្នា ហើយរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ រហូតមានគូស្នេហ៍ភេ​ ទដូចគ្នាខ្លះកាន់ដៃគ្នាចូលរោងការតាមប្រពៃណីក៏មានដែរ ហើយធ្លាប់មានច្រើនថែមទៀតផងនៅក្នុងប្រទេសយើង ។ 

ជាក់ស្តែងថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានគូស្នេហ៍ប្រុសស្រឡាញ់ប្រុសដូចគ្នាកាន់ដៃគ្នាចូលរោងការដោយមានការចូលរួមជាច្រើនកុះករពីសំណាក់បងប្អូននិងសាច់ញ្ញាតិជិតឆ្ងាយផងដែរ ។

យ៉ាងណាមិញនៅកាលពីម្សិលមិញនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kheang Sophan ដែលជាសាមីខ្លួនរៀបការផ្ទាល់បានរៀបរាប់អារម្មណ៍រំភើបចេញពីក្នុងចិត្តបែបនេះថា៖ « ថ្ងៃ​នេះ​ហេីយ​គឺ​ជា​ថ្ងៃ​ដែរ​ខ្ញុំ​មាន​ក្តី​សុខក្នុងជីវិតបំផុត​ ជាថ្ងៃ​ដែរ​ជួបជុំ​ បងប្អូន​ទាំង​សង​ខាង​ ជាពិសេស​មិត្តភ័ក្ដិ​ជិតឆ្ងាយ​ #ថ្ងៃខួបអាពាហ៍ពិពាហ៍របស់យេីង​​  20-02-202  20-02-2021» ។  

ក្រោយឃើញការបង្ហោះខាងលើហើយពេលនោះមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងការត្រេកអរជំនួសកូនកម្លោះកូនក្រមុំផងដែរ និងមានមួយចំនួនទៀតបានជូនពរឲ្យប្តីប្រពន្ធមួយគូនេះឲ្យមាន កូនឆាប់ៗ ថែមទៀតផង ៕