មួយឆ្នាំមានម្តង! កុំរំលងមុខងារ ឬកម្មវិធីទាំង 10 នេះឲ្យសោះក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
សីហា
-

នៅសល់ប្រមាណជា 2 សប្តាហ៍ទៀត ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ហើយ! ជារៀងរាល់ឆ្នាំបងប្អូនខ្មែរយើង មានគម្រោងទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ បងប្អូន ញាតិផៅ យ៉ាងសប្បាយរីករាយ និងមានភាពកក់ក្តៅ។

ជាការពិតណាស់ «គ្រួសារ» ជាចំណែកមួយដែលគ្រប់គ្នាមិនអាចខ្វះបាន ហើយពេលវេលាជួបជុំគ្រួសារ ក៏សំខាន់ក្នុងការបង្កើនទំនាក់ទំនងជិតស្និទ្ធិចំពោះសមាជិកនីមួយៗទៅកាន់គ្នាទៅវិញទៅមក។ ជាមួយគ្នានេះផងដែរ ការចេះបង្កើតបរិយាកាសរីករាយ និងអនុស្សាវរីយ៍ល្អៗនៅក្នុងគ្រួសារជារឿងមួយ ដែលមនុស្សគ្រប់គ្នាមានក្តីសុខ និងប្រាថ្នាចង់បាន។

ដូច្នេះ កុំបណ្តោយឲ្យពេលវេលាល្អៗទាំងអស់នេះរំលងផុត ដោយមិនបន្សល់ទុកនូវអនុស្សាវរីយ៍នៅពេលក្រោយ បើទោះបីជាសកម្មភាពសាមញ្ញៗក៏ពិតមែន ប៉ុន្តែវាជាចំណែកមួយដែលជួយបង្កើតបរិយាកាសរីករាយ និងធ្វើឲ្យសម្ព័ន្ធភាពគ្រួសារកាន់តែរឹងមាំ និងស្និតស្នាលបន្ថែមទៀតតាមរយៈមុខងារ និងកម្មវិធីទាំងនេះលើស្មាតហ្វូន OPPO RENO5 ដូចជា ៖

1- OPPO Soloop : ជាកម្មវិធីជំនួយក្នុងការកាត់តវីដេអូលើទូរស័ព្ទ ដែលវាកាន់តែងាយស្រួល ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទ OPPO អាចបង្កើតវីដេអូខ្លីៗក្នុងកម្មវិធី OPPO Soloop ដោយមិនត្រូវការកម្មវិធីជំនួយ។

2- Dual View Video : ជាមុខងារថតវីដេអូប្លង់ 2 ក្នុងវីដេអូតែមួយ ដែលអាចចាប់យកសកម្មភាពពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយដំណាលគ្នា ដូចនេះអ្នកអាចថតទិដ្ឋភាពកម្សាន្តផ្សេងៗបានគ្រប់ជ្រុង ខណៈពេលកំពុងជួបជុំក្រុមគ្រួសារ។

3- Ultra Night Video : មុខងារថតវីដេអូច្បាស់នៅពេលយប់ អ្នកអាចប្រើប្រាស់មុខងារនេះដើម្បីផ្តិតយកសកម្មភាពកម្សាន្តផ្សេងៗនាពេលរាត្រី ជាពិសេសវាមានសមត្ថភាពអាចថតយកសកម្មភាពនៅទីងងឹតឲ្យឃើញច្បាស់ដូចពេលថ្ងៃតែម្តង។

4- AI Color Portrait : ជាមុខងារថតរូប ដែលអាចជម្រុះផ្ទៃខាងក្រោយប្តូរទៅជា ស ខ្មៅ តែនៅរក្សាពណ៌មនុស្សឲ្យនៅតែរស់រវើក និងលេចធ្លោ ដូចនេះអ្នកមិនខ្វះរូបភាពស្អាតៗក្នុងពេលធ្វើដំណើរកម្សាន្ត ឬការជួបជុំគ្រួសារនោះឡើយ។

5- Ultra Clear 108MP : ជាមុខងារថតរូបដែលមានសមត្ថភាពក្នុងការបង្កើតរូបភាពរហូតដល់ 108MP ម៉ត់ច្បាស់ស្អាត គ្រប់ចំណុច។

6- Night Flare Portrait : នេះជាមុខងារថតរូបនៅពេលយប់មួយទៀតលើ OPPO Reno5 ដែលត្រូវម៉ាច់ចំពោះអ្នកចូលចិត្តថតរូបភាពនៅពេលយប់ ដែលវាជួយបង្កើនកម្រិតព្រាល និងចំណុចពន្លឺតូចៗ នៅផ្ទៃខាងក្រោយឲ្យកាន់តែលេចធ្លោដោយស្វ័យប្រវត្តិ។

7- AI Mixed Portrait : ជាមុខងារថតវីដេអូសិល្បៈបែបច្នៃប្រឌិតដែលអាចយកវីដេអូគោល និងវីដេអូផ្ទៃខាងក្រោយ ផ្គុំចូលជាវីដេអូតែមួយ ក្នុងរយៈពេល 15 វិនាទីប៉ុណ្ណោះ។

8- កម្រិតល្បឿនអេក្រង់ 90Hz : ជាមួយអេក្រង់ធំលាតពេញ ល្បឿនប៉ះបញ្ជាលឿនរអិលឥតទាក់ អូសចុះអូសឡើងទាន់ចិត្ត លេងហ្គេមកាន់តែរលូន អូសមើល Facebook, Tiktok, Instagram គ្មានទាស់ចិត្ត។

9- Live HDR : មុខងារនេះអាចសម្គាល់ដឹងពីស្ថានភាពកម្រិតពន្លឺ វានឹងកំណត់កុំឲ្យផ្ទៃខាងក្រោយឡើងពន្លឺហួសកម្រិត រក្សាពន្លឺលើផ្ទៃមុខឲ្យភ្លឺ និងច្បាស់ស្អាត ពេលដែលអ្នកថតវីដេអូនៅទីតាំង កុងពន្លឺ ឬជះពន្លឺខ្លាំងក៏គ្មានបញ្ហា។

10- បច្ចេកវិទ្យាសាកថ្មលឿន 50W : រក្សាទំនាក់ទំនងរបស់អ្នកឲ្យនៅតែផ្អែមល្ហែម និងឋិតថេរជាមួយបច្ចេកវិទ្យាសាកថ្មលឿន 50W នៅលើ OPPO RENO5 សាកថ្ម 48 នាទីពេញ 100% អស់បារម្ភរឿងអស់ថ្មទូរស័ព្ទខណៈពេលដែលអ្នកកំពុងជជែកកម្សាន្ត ឬ Video Call សំណេះសំណាលជាមួយសមាជិកគ្រួសារនៅឆ្ងាយ។

វ៉ូវ! មិននឹកស្មានសមត្ថភាព និងគុណភាពស្មាតហ្វូន OPPO RENO5 អស្ចារ្យខ្លាំងម្លឹងសោះ បើធៀបជាមួយស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែល។ ដូចនេះ នៅគិតអីទៀត តោះ! ប្រញាប់រួសរាន់ជាវស្មាតហ្វូនស៊េរីទំនើប ម៉ូដែលថ្មីចុងក្រោយគេបង្អស់របស់ OPPO គឺ OPPO RENO5 គ្រាន់ទុកថតរូប ថតវីដេអូ អនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ សាច់ញាតិ បងប្អូន ពិសេសជាមនុស្សជាទីស្រលាញ់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងខិតជិតមកដល់ឆាប់ៗនេះ៕