ថ្មីរហូតម៉ង! គ្រាន់តែសេះងាប់មួយក្បាលសោះ ឥណ្ឌានាំគ្នាទៅចូលរួមបុណ្យសពរាប់ពាន់នាក់ ដែលជឿថាអាចជៀសផុតពីជំងឺកូវីដ១៩…(មានវីដេអូ)
សីហា
-

ឥណ្ឌា៖ ប្រជាជនឥណ្ឌារាប់ពាន់នាក់បាននាំគ្នាសម្រុកទៅចូលរួមពិធីបុណ្យសព្វសត្វសេះដែលជាសាសនាអង្គការមួយនៅក្នុងស្រុក បេឡេហ្គាវី នៃរដ្ឋ កាណាតាកា កាលពីថ្ងៃអាទិត្យ។ ខ្សែវីដេអូនៃការចូលរួមនៃពិធីបុណ្យសពសត្វសេះនេះបានរាលដាលពេញបណ្តាញសង្គមបង្កឱ្យមានការខឹងសម្បារក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណេត។

រូបភាពនិងវីដេអូនៃការចូលរួមមួយនេះ ត្រូវបានគេចែករំលែកនៅលើបណ្តាញសង្គមធ្វីតទ័រដោយទីភ្នាក់ងារព័ត៌មាន ANI បានបង្ហាញថាមនុស្សដើរលើផ្លូវដោយមិនអើពើនឹងបទដ្ឋានគំលាតសង្គម ជាពិសេសមនុស្សជាច្រើនត្រូវបានគេប្រទះឃើញប្រជ្រៀតគ្នាចូលរួមតាន់តាប់ដោយគ្មានពាក់របាំងមុខសម្រាប់ការពារនោះឡើយ ដោយពួកគេជឿជាក់ថាវាអាចធ្វើឲ្យពួកគេអាចឆ្លងផុតពីជំងឺកូវីដប្រសិនបើបានចូលរួមក្នុងពិធីរបស់សាសនាមួយនេះ ។

ឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃរដ្ឋកាណាតាកា លោកបាវ៉ារ៉ាចាបប៊ាំម៉ៃ បានធានាថារដ្ឋបាលស្រុកនឹងពិនិត្យមើលលើបញ្ហានេះហើយនឹងចាត់វិធានការដោយកាត់ផ្ដាច់ភូមិមួយនេះរយះពេល១៤ថ្ងៃ និងចាត់វិធានការនានាដល់អ្នកដែលបានល្មើសនឹងបម្រាម។

ជាងនេះផងដែររដ្ឋ កាណាតាណា កាលពីថ្ងៃអាទិត្យបានរាយការណ៍ថាមានការស្លាប់ Covid-19 ចំនួន ៦២៦ នាក់ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃនៅក្នុងរដ្ឋចាប់តាំងពីការរាតត្បាតរាលដាល។​សូមទស្សនាវីដេអូខាងក្រោម៖


សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ IndianExpress