ភ្នំពេញ៖ ជឿថាប្រិយមិត្តដែលតែងតែចូលចិត្តនិយមតាមដាននិងទស្សនាខ្សែភាពយន្តខ្មែរច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីតារាសម្តែងស្រីម្តាយកូនចំនួន ២ រូប ដែលមានឈ្មោះថា សឿនផាន ផាភួង ជាម្តាយ ចំណែកកូនស្រីមានឈ្មោះថាអាង សុជាតា ហៅឈូឈូ ។

យ៉ាងណាមិញបច្ចុប្បន្នតារាសម្តែងស្រីទាំងពីរដួងនេះកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈក្នុងស្រុក មហាជនបានចាត់ទុកថាតារាសម្តែងទាំងពីរនាក់នេះគឺជាតារាស្រីដែលមានរូបសម្រស់ស្រស់សោភា ស្អាតទាំងម្តាយស្អាតទាំងកូន គ្មានអ្នកណាចាញ់អ្នកណាឡើយ បូករួមជាមួយនិងសមត្ថភាពក្នុងខ្លួនបន្ថែមទៀតគឺធ្វើឲ្យអ្នកទាំងពីរកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះគេសង្គេតឃើញថា តារាសម្តែងម្តាយកូនទាំងពីរនាក់នេះ កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង លេចមុខថតស្ពត សម្អាងការ និងរឿងភាគកុន ជាច្រើនគួរឲ្យកត់សម្គាល់ ដោយសារតែសមត្ថភាពល្អ ក៏ដូចជាសម្រស់ពីធម្មជាតិ របស់ពួកគាត់ផងដែរ៕ សូមទស្សនារូបភាពនៅខាងក្រោម៖



















