ថៃ៖ នៅថ្ងៃទី២៤ ខែមិថុនា អ្នកគាំទ្រមានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ចំពោះពិធីករដ៏ល្បីឈ្មោះមួយរូបលោក Young Kanchai ដែលមានអាការះនឿយហត់នៅក្នុងការនិយាយ ក្នុងកំឡុងពេលផ្សាយផ្ទាល់នៅក្នុងកម្មវិធីទូរទស្សន៍មួយតាមរយះគេហទំព័រហ្វេសប៊ុក “Drama-addict” ។ ក្នុងកំឡុងពេលឡាយផ្ទាល់នូវក្នុងកម្មវិធីនោះ លោកបាននិយាយថា” បេះដូងរបស់ខ្ញុំវាដើរលោតលឿនខ្លំាងណាស់ ហើយខ្ញុំពិតជាមានអារម្មណ៍ថាហត់នឿយ ជាខ្លាំងនៅក្នុងកំលុងពេលនិយាយ
.jpg?1624605193)
.jpg?1624605193)
.jpg?1624605193)
“ ដោយលោកត្រូវអង្គុយនៅកណ្ដាលឆាក ក្នុងអាការះដៃឱបត្រង់កន្លែងបេះដូងរបស់លោក ។ក្រោយពីឃើញសភាពរបស់លោក Kanchai បែបនេះ ម្ចាស់ផលិតកម្មវិធីនិងបុគ្គលិក បានជួយមកលើកគ្រាលោក ឲ្យមកសម្រាកនៅមួយកន្លែង ដោយត្រូវបានប្ដូរពិធីករមួយរូបផ្សេងវិញទៀតឲ្យមកនិយាយជំនួសលោកKanchai និងបានធ្វើការហៅឡានពេទ្យសង្គ្រោះបន្ទាន់ដឹកលោកទៅកាន់មន្ទីរពេទ្យ ដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំងអំពីជំងឺគាំងបេះដូងរបស់លោក។
.jpg?1624605203)
.jpg?1624605208)
.jpg?1624605202)
.jpg?1624605203)
ថ្មីៗនេះនៅម៉ោង ៩ និង ៣០ នាទីទំព័រហ្វេសប៊ុក“Drama-addict” បានផ្តល់ព័ត៌មានអំពីស្ថានភាពរបស់លោក Kanchaiថា“ លោកមានចង្វាក់បេះដូងលោតមិនទៀងទាត់ ដែលជា(ជំងឺពីកំណើត) បានកំពុងតែធ្វើការចាប់ផ្តើមរើឡើងវិញ។ ចំណែកឯលោកKanchai ក៏ទទួលបាននូវសុវត្ថិភាព ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ និងកំពុងសម្រាកធ្វើការព្យាបាលថែទាំនៅក្នុងមន្ទីរពេទ្យ ៕
.jpg?1624605220)
.jpg?1624605221)
.jpg?1624605220)
.jpg?1624605220)
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ kapook