សូមប្រយ័ត្នកូនៗរបស់អ្នក ! មានករណីរលំរានទេវតាសង្កត់លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់
Heang
-

មន្ទីរពេទ្យគន្ធបុប្ជា៖ កុមារីអាយុ៥ឆ្នាំ គ្រោះថ្នាក់ ដោយរានទេវតារលំសង្កត់លើក្បាល បណ្តាលឲ្យបែកលលាដ៍ក្បាល និងឆ្អឹងភ្នែកទាំងសងខាង សន្លប់ខ្សោយដង្ហើម ។ នៅរល្ងាចថ្ងៃទី ២៦ មីនា ២០២៥ មន្ទីរពេទ្យគន្ធបុប្ជាបាន អំពាវនាវដល់អាណាព្យាបាល សូមយកចិត្តទុកដាក់ តម្លើងរានទេវតាឲ្យបានរឹងមាំភ្ជាប់ដោយសុវត្ថិភាព ព្រោះអាចរលំសង្កត់លើក្មេងពេលតោងលេងជាយថាហេតុ។

កុមារីអាយុ5ឆ្នាំ មកពីខេត្ត ត្បូងឃ្មុំ មានគ្រោះថ្នាក់ដោយចៃដន្យ ដោយរានទេវតារលំសង្កត់លើក្បាល បណ្តាលឲ្យបែកលលាដ៍ក្បាលនិងឆ្អឹងភ្នែកទាំងសងខាង និងសន្លប់ខ្សោយដង្ហើមដោយសារហើមខួរក្បាលយ៉ាងធ្ងន់ធ្ងរបំផុត ។ កុមារីត្រូវបានថែទាំជួយសង្រ្គោះ ដោយម៉ាស៊ីនសប់ដង្ហើមនិងព្យាបាលហើមខួរក្បាល អស់រយ:ពេល៧ថ្ងៃទើបដឹងខ្លួន។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ៕