ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រារព្ធពីធីរុក្ខទិវា ៩ កក្តដា ជាមួយគម្រោង​ រៀលអ៉ីស្ទេត​ធីវីអនឡាញ​ បុរី​ ទុយ​ សុខ​ឃាង…(មានវីដេអូ)
សីហា
-

ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃ ១ រោច ខែ បឋមសាទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ។ នៅឃុំ ផ្សារដែកក្រោម ស្រុកពញាឮ ខេត្តកណ្តាល បានប្រារព្វពិធី រុក្ខទិវា ៩ កក្តដា ក្រោមអធិបដីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណះអភិបាលខេត្តកណ្តាល​ រួមទាំង ប្រធានមន្ទីរអង្គភាព ស្ថាប័នជាច្រើនទៀតដូចជា មន្ត្រី សាលាខេត្ត មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តមន្ត្រីនគរបាល ។

ពិធីដាំកូនឈើនាពេលនេះ មានអត្ថន័យសំខាន់ណាស់សម្រាប់ជាសារមួយជួយបំផុសស្មារតីដល់មហាជនបានយល់ដឹងអំពីគុណប្រយោជន៍ នៃដើមឈើ និងជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋចូលរួម ស្រលាញ់ ថែរក្សាដើមឈើ ដែលជាធនធានធម្មជាតិដ៏មានសារសំខាន់សម្រាប់ជីវិតមនុស្ស សត្វ។

ឆ្នាំនេះដើម្បីអបអរសាទរពិធីរុក្ខទិវា ៩កក្កដា បានជ្រើសរើសការដាំដើមឈើនៅតាមខ្នងទំនប់បឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) ដោយបានដាំដើមឈើលម្អ រួមមានឥន្ទនេល សាគូរ៉ា(ដើមធំ) និងក្ងោកសរុបចំនួន៣២៨ដើម និងទីតាំងពីរផ្សេងទៀត ស្ថិតនៅតាមផ្លូវបំបែកវត្តអរិយកស្សបទៅបឹងឆ្កែលុង ប្រភេទដើមក្ងោក, ឥន្ទនេល (មានកម្ពស់១ម៉ែត្រឡើង) និងនៅតាមផ្លូវជាតិលេខ៦ ចាប់ពីភូមិចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល រហូតដល់ស្ពានលេខ២៤ ព្រំប្រទល់រវាងខេត្តកណ្តាល និងខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិក្រងស្វាយ​ ឃុំស្វាយអំពារ ស្រុកមុខកំពូល សរុបទាំងបីទីតាំងចំនួន១,៦៤៨ដើម។

សូមជំរាបបន្ថែមថា ខណៈពេលយើងបានសំរេចផែនការបឹងបឹងអភិវឌ្ឍន៍បែបធម្មជាតិ ដែលហៅ( បឹងផ្សារដែក) ដែលមាន ៧ហិតតា ជាង ផ្លូវចូលចាក់បេតុងមានទំហំ ១០ ម៉ែត ហើយស្ថិតនៅខាងក្រោយបឹងក៍មានកាវិនិយោគលើវិស័យ គម្រោង​ រៀលអ៉ីស្ទេត​ ធីវីអនឡាញ​ បុរី​ទុយ​សុខ​ឃាង ដែលសាងសង់លើផ្ទៃដីជាង ៤ ហិតតា ដែលមានទីតាំង ក្នុង​តំបន់​ រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​ ហៅភ្នំ​ឧដុង្គ​ ។

លើសពីនេះទៅទៀត ការដាំដើមឈើមានសារសំខាន់ណាស់ហើយ ប៉ុន្តែសំខាន់ជាងនេះទៅទៀត ការថែទាំដើមឈើឱ្យរស់ដុះលូតលាស់ល្អ វាជាការប្រសើរបំផុតថែមទៀត៕

សូមទស្សនាវីដេអូខាងក្រោម៖