ភ្នំពេញ៖ ប្រិយមិត្ត និងពុកម៉ែបងប្អូនដែលនិយមតាមដានលើបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ហាងមួយដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៣២ កែង ១៥២ សង្កាត់បឹងព្រលិត គឺហាងលក់ម៉ូតូទំនើប ប្រាក់ សម្បត្តិ ដែលបុិនពូកែវោហាសព្ទ ដែលបងប្អូនតែងតែដាក់រហ័សនាមថា កំពូលអ្នកលក់ប៉ះអ្នកបន្ទ សម្លេងចេញមកឡើងក្រលួច មកហើយអស់សំណើចអ្នកកាយវិការ ថែមទាំងការរៀបចំកន្លែងបានយ៉ាងល្អផងដែរ។
យ៉ាងណាមិញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២១ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ ក៏ឃើញវត្តមានពិធីការិនី ដ៏ល្បីឈ្មោះម្នាក់ គឺ សុភ័ក្រ កុសុម៉ា ដេវិដ និង Yaro បានទៅជួបផ្ទាល់ជាមួយម្ចាស់ហាង ប្រាក់ សម្បត្តិ ហាងលក់ម៉ូតូទំនើប ដែលធ្វើឲ្យមហាជនគ្រប់គ្នាផ្ទុះសំណើចម្តងទៀត តាមការសន្ទនា និងសម្ភាសន៍គ្នាទៅវិញទៅមក ឡើងកូរពេញហាងតែម្តង ។
ទន្ទឹមនឹងនេះដែរ តាមការរៀបរាប់របស់ម្ចាស់ហាង ប្រាក់ សម្បត្តិ គាត់បានទម្លាយឲ្យដឹងថា ឈ្មោះប្រាក់ សម្បត្តិនេះ មិនមែនជាឈ្មោះរបស់គាត់ទេ គឺជាឈ្មោះរបស់ស្វាមីគាត់ ហើយខ្ញុំព្យាយាមរកវិធីក្នុងការឡាយដើម្បីធ្វើឲ្យពុកម៉ែបងប្អូនទាក់ទាញមកដល់សព្វថ្ងៃនេះ គឺរយៈពេល៤ឆ្នាំហើយ ទើបតែពេលផ្ទុះខ្លាំងតែម្តង អ្នកខ្លះក៏រិះគន់គាត់ អ្នកខ្លះក៏សរសើរគាត់ ប៉ុន្តែគាត់មិនដែលចាប់អារម្មណ៍ពាក្យរិះគន់នោះទេ ព្រោះមនុស្សយើងសុទ្ធតែមានឆន្ទះខុសគ្នា។
ឈ្មោះហៅក្រៅរបស់គាត់គឺ Pich Pich មុនមិនទាន់មានផ្ទុះកូវិដក្នុងសហគមន៍គាត់អាចលក់បាន ក្នុងមួយថ្ងៃរហូតដល់៦០គ្រឿង នេះជាទិន្នន័យមិនមែនតិចនោះទេ ក្រោយផ្ទុះកូវិដខ្លាំង ការលក់ក៏ចុះខ្សោយ ដោយមួយថ្ងៃអាចបាន៣០គ្រឿង និងថ្ងៃខ្លះក៏ស្ងាត់អាចបាន១០គ្រឿងដែរ នេះជាការខំប្រឹងប្រែងដើម្បីរកស្ទាយប្លែកៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍បងប្អូនឲ្យចូលមកទិញម៉ូតូរបស់គាត់៕ តោះដើម្បីកុំឲ្យខាតពេលវេលាយូរ សូមទស្សនាវីដេអូ ដ៏ប្លែកដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ ទំាងអស់គ្នា ៖