ធ្លាប់តែឃើញអ្នកកាត់សក់ឲ្យភ្ញៀវជាមនុស្សប្រុស តែចម្លែកអី អ្នកកាត់សក់លើកនេះសុទ្ធស្រីៗ ហើយលេងស្ទាយស៊ីអារម្មណ៍បែបនេះ…
សីហា
-

កម្សាន្ដ៖ នៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២១ សារព័ត៌មានប៉ុស្តិ៍លេខ ៣ បានរាយការណ៍ថា ក្រោយពីជួបប្រទេះនូវស្ថានភាពកូវីដ១៩ធ្វើឲ្យនារីមួយចំនួនធំបានប្រឈមទៅនឹងការបាត់បង់ការងារ។ ដោយបញ្ហាកូវីដ ទើបធ្វើឲ្យនារីជាម្ចាស់ហាងម្នាក់ងាកមកធ្វើ បើកហាងកាត់សក់មួយកន្លែង ដែលស្ថិតសង្កាត់បាងឡានមុង ខេត្តឈុនបូរី កំពុងតែការទាក់ទាញភ្ញៀវរបស់នាងជាខ្លាំងក្នុងការឲ្យជាងកាត់សក់ដែលជានារីធ្វើការស្លៀកពាក់ស៉ិចស៉ីនៅក្នុងការធ្វើការងាររបស់ពួកគេ ក្នុងការរង់ចាំបម្រើសេវាកម្មទៅដល់ភ្ញៀវ។

ហាងកាត់សក់នេះមានឈ្មោះថា Barber B's ដោយម្ចាស់ហាងនោះមានឈ្មោះថា Kesinee Chansang អាយុ ៣៦ ឆ្នាំនិងជាជាងកាត់សក់ម្នាក់ដ៏ចំណាន។ ចាប់តាំងពីហាងរបស់នាងបានចាប់ផ្ដើមដំណើរការមក គេសង្កេតឃើញថាហាងកាត់សក់មួយនោះមានភ្ញៀវប្រុសៗចេញចូលមិនដាច់នោះឡើយ។

ក្នុងរយះពេលតែពីរថ្ងៃគេសង្កេតឃើញមានអតិថិជនទាំងមនុស្សចាស់និងកូនក្មេងជាង៤០នាក់ បានប្រើប្រាស់សេវាកម្មរបស់នាង។ ដោយតម្លៃនៅក្នុងការកាត់សក់គឺត្រូវចំណាយចន្លោះពី ៥០បាត ឬប្រហែល ១.៥០ ដុល្លា សម្រាប់កុមារតូចៗ និង ១០០បាត ឬប្រហែល ៣ដុល្លា សម្រាប់មនុស្សពេញវ័យ ចំណែកតម្លៃផ្សេងៗទៀតគឺអាស្រ័យទៅលើការលេងម៉ូតសក់របស់អតិថិជនទាំងនោះ៕

សម្រួលអត្ថបទដោយ៖宋麒安

ប្រភព៖ Kapook