អង្គការសុខភាពពិភពលោកកំពុងចេញសេចក្ដីព្រមានអំពីវីរុសប្រភេទថ្មីដ៏គួរឱ្យភ័យខ្លាចនៃ COVID-19 ប្រភេទ "B.1.1.529" ដែលមានប្រភពពីប្រទេស ប៊ូស្វាណា អាចមានសមត្ថភាពជ្រៀតចូលភាពស៉ាំរបស់មនុស្ស ងាយឆ្លង ខ្លាំងជាង វីរុស ឌែលតា
Covid19៖ ថ្ងៃទី ២៦ វិច្ឆកា ២០២១: អង្គការសុខភាពមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ចំនួនខ្នែង Spike Protein 32 បានបំលែង ដែលធ្វេីឱ្យខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហេីយវាឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត ។
ប្រភពរកឃេីញដំបូងនៅប្រទេសបុតស្វាណា (Botswana) និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសមួយចំនួនទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។
មេរោគបំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32នេះបានរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង ។
សូមបន្តអនុវត្តន៍ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
ប្រភព៖ CDC