អតីតតារាសម្តែងដ៏មានប្រជាប្រិយភាព និងទទួលបានការកោតសរសើរ យ៉ាងខ្លាំងពីសំណាក់មហាជន មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស អ្នកនាង សារាយ សក្ខិណា បានរៀបអាពាហ៍ពិពាហ៍ ហើយបានទៅរស់នៅឯក្រៅប្រទេសជាមួយស្វាមី ព្រមទាំងឥឡូវនេះ អ្នកនាងនិងស្វាមី បានទទួលចំណងដៃ កូនប្រុស ស្រី ស្រស់សង្ហារ និងស្រស់សោភា ដល់ទៅ២នាក់ ក្រោយចាប់ដៃសាងគ្រួសារជាមួយគ្នា អស់ជាច្រើនឆ្នាំកន្លងមក។

ទោះបីជាឆ្ងាយកាយពីិវិស័យសិល្បះជាច្រើនឆ្នាំមកហើយក្តី តែសិល្បះនៅដិតជាប់ក្នុងដួងចិត្តរបស់អ្នកនាង មិនអាចភ្លេចបាន ។ រាល់ពេលដែលអ្នកនាងបានមកលេងស្រុកកំណើតម្តងៗ អ្នកនាងតែងបង្ហាញរូបភាព ជាច្រើនសន្លឹក ក៏ដូចជាបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗ ដើម្បីអោយអ្នកគាំទ្ររបស់អ្នកនាងបានឃើញពីសកម្មភាពរបស់អ្នកនាងផងដែរ។

ជាក់ស្តែងនៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អតីតតារាសម្តែងរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាហេតុធ្វើអោយអ្នកគាំទ្ររបស់អ្នកនាងភាំងនិងសម្រស់របស់អ្នកនាងយ៉ាងខ្លាំង ខណៈពេលដែលអ្នកនាង ស្លៀកសំលៀកបំពាក់បុរាណ ដែលចង់បង្ហាញប្រាប់ទៅកាន់ពិភពលោកថា" នារីខ្មែរទន់ភ្លន់ តែមិនទន់ជ្រាយឡើយ"។





ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង សារាយ សក្ខិណា បានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយសារដ៏មានអត្ថន័យ បែបនេះថា "នារីខ្មែរទន់ភ្លន់តែមិនទន់ជ្រាយ រឹងមាំតែមិនរឹងរូស"។ ទន្ទឹមនិងនេះក៏មានបងប្អូន ក៏ដូចជា អ្នកគាំទ្រជាច្រើនបានចូលមកខមិន សរសើរ ពីរូបសម្រស់ អមជាមួយនឹងសារជាច្រើន ក្នុងន័យលើកសរសើរ ពីរូបសម្រស់របស់អ្នកនាង នៅក្នុងឈុតបុរាណមួយនេះ៕



