ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្ញើសារក្រើនរំលឹកដោយអនុវត្តជាចាំបាច់ នូវ “៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយនៅក្នុងសារនោះលោកជំទាវបាននិយាយថា៖ ខ្ញុំសូមអំពាវនាវដ៏ទទួច ដោយសារតែការចម្លងវីរុសកូវីដ១៩ បច្ចុប្បន្នស្ថិតនៅក្នុងសភាពចំនួនជាង ៣ខ្ទង់ជារៀងរាល់ថ្ងៃ គួរឲ្យព្រួយបារម្ភណាស់ សូមបុគ្គលគ្រប់រូបបន្ដអនុវត្ដន៍វិធានការបង្ការការចម្លងវីរុសកូវីដ១៩ ឱ្យបានហ្មត់ចត់ជាទីបំផុតពីពេលឥលូវនេះដើម្បីកាត់ផ្ដាច់ខ្សែចម្លងលឿងនៃអូមេក្រុង ដោយពេលនេះត្រូវអនុវត្ដន៍ជាចំបាច់នូវ “ ៣ការពារ និង ៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជម្រុញ” ឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការសោកស្ដាយរបស់លោកអ្នក ព្រោះអូមេក្រុង កំពុងតែចរាចរឆ្លងយ៉ាងលឿននៅក្នុងសហគមន៍របស់យើងហើយ។
អូមេក្រុងមកដល់ហើយ បងប្អូនអើយសូមប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ឲ្យទាន់ពេលវេលា មិនត្រូវបណ្ដោយឲ្យឆ្លងរាល ត្រៀមខ្លួនគ្រប់ពេល ការពារកាយា ពីការវាយលុកនៃកូវីដ១៩។
សូមត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតបទៅនឹងការអាចកើនឡើងជាបន្ដបន្ទាប់នៃការឆ្លងអូមេក្រុង ដែលកើតមាននៅពេលនេះ ដើម្បីកុំឲ្យហួសខ្សែបន្ទាត់ក្រហម។
សូមកុំភ្លេច “ ៣ការពារ និង ៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ ១៩” យើងរួមគ្នាអនុវត្ដន៍ចាប់ពីពេលឥលូវនេះតទៅ និងកាត់បន្ថយការជួបជុំមនុស្សម្នាច្រើន ព្រមទាំងការប្រមូលផ្ដុំគ្នាបរិភោគអាហារក្នុងទ្រង់ទ្រាយធំជាចាំបាច់ ទើបយើងចៀសផុតពីមហន្ដរាយសុខភាពសាធារណះនិងការស្លាប់បាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩ សូមអរគុណ៕
អត្ថបទ៖ qi an
ប្រភព៖ MOH