នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជាបានឱ្យដឹងថា ព្រឹកនេះកម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ថ្មី ចំនួន ៤០១ នាក់ ក្នុងនោះករណីនាំចូលចំនួន៤នាក់ និងឆ្លងក្នុងសហគមន៍៣៩៧នាក់, អ្នកជំងឺចំនួន១៤៤នាក់ជាសះស្បើយ។
យ៉ាងណាមិញក្រសួងប្រកាសថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៤០ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៣,៤៤៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៨,៨០៤នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕