បើនិយាយពីផ្លែទុរ៉េន គ្រប់គ្នាប្រាកដជាបានស្គាល់មកហើយ អំពីភាពឈ្ងុយឆ្ញាញ់ នៃរសជាតិរបស់វា ម្យ៉ាងទុរ៉េនជាផ្លែឈើមួយដែលមានផ្លែតាមរដូវ ដែលធ្វើឱ្យមនុស្សដែលជាច្រើនដែលចង់ញ៉ាំបានការពិបាកយ៉ាងខ្លាំង មិនតែប៉ុណ្ណោះតម្លៃរបស់ផ្លែទុរ៉េនក្នុងមួយផ្លែៗពិតជាមានតម្លៃថ្លៃខ្លាំងណាស់ ដែលវាធ្វើឱ្យមនុស្សមួយចំនួនធំមិនអាចធ្វើការញ៉ាំវាបានផងដែរ។
ប៉ុន្ដែនាពេលថ្មីៗនេះ ការញ៉ាំទុរ៉េននៅក្នុងប្រទេសថៃលែងជាបញ្ហាទៀតហើយ សម្រាប់អ្នកដែលញ៉ាំទុរេនមិនបានគ្រប់គ្រាន់ឬគ្មានលទ្ធភាពក្នុងការញ៉ាំ ដោយបានបើកកម្មវិធីនៃការញ៉ាំបុហ្វេទុរ៉េន រាល់ការញ៉ាំទុរេនប៊ូហ្វេ ក្នុងតម្លៃត្រឹមតែ 479 បាត ឬប្រមាណ 14 ដុល្លា នៅទីលាន Central World (CTW) កម្មវីធីនោះធ្វើរហូតដល់ថ្ងៃអាទិត្យ។
ដោយក្នុងការញ៉ាំមានរយៈពេល 60 នាទី។ អ្នកដែលទុកទុរេន ឬផ្លែឈើផ្សេងទៀតលើសពីមួយភាគបីនៅលើចាន នឹងត្រូវពិន័យជាប្រាក់ 1,000 បាត ឬប្រមាណ ៣០ដុល្លា យ៉ាងហោចណាស់មានសន្តិសុខចំនួនបីនាក់នៅនឹងកន្លែង អ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែប្រយ័ត្ន ចំពោះការទទួលទានមួយនេះ ។
ក្រោយពីមានការបង្ហោះបែបនេះ ប្រជាជនថៃជាច្រើននាក់បាននាំគ្នាសម្រុកទៅកាន់ ទីលាន Central World (CTW) ដើម្បីធ្វើការញ៉ាំទុរ៉េន តាមចិត្ដចង់ពួកគេជាច្រើន ដោយប្រជាជនយល់ឃើញថា ពេលនេះជាពេលនៃខែទុរ៉េន ដោយប្រជាជមនាំគ្នាសម្រុកញ៉ាំឱ្យហើយទាន់ផ្លែទុរ៉េននៅចុះថោកនិងអាចញ៉ាំបានមួយសេរី។