កាលពីថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2022 សារព័ត៌មាន Indy100 បានបង្ហាញឱ្យឃើញថា អ្នកប្រើប្រាស់សង្គមម្នាក់បានចែករំលែកវីដេអូឃ្លីបមួយនៅលើបណ្តាញសហគមន៍អនឡាញ Reddit ដែលបង្ហាញថាបុរសម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលបានយកចិញ្ចៀនចេញមកលុតជង្គង់ហើយស្នើសុំមិត្តស្រីរបស់គាត់ដើម្បីរៀបការ។ នៅទីធ្លាខាងមុខប្រាសាទ Disneyland នៃទីក្រុងប៉ារីស ប្រទេសបារាំង ដោយបុរសនោះហៀបនឹងបំពាក់ចិញ្ចៀនឱ្យមិត្ដស្រីរបស់គាត់ឈ្មោះ Nod Seyes ទៅហើយស្រាប់តែលេចមុខបុរសម្នាក់ចេញមក។
ប៉ុន្តែស្របពេលនោះស្រាប់តែបុគ្គលិកប្រុសម្នាក់បានស្ទុះចូលកណ្តាលរង្វង់នៃអ្នកទាំងពីររវាងគូរស្នេហ៍មួយគូរនោះ ដោយបានធ្វើការឆក់យកប្រអប់ចិញ្ចៀន ពីដៃបុរសនោះ ហើយរត់ចុះមកក្រោមតាមជណ្ដើរយ៉ាងលឿន ព្រមទាំងបានលើកដៃឱ្យគូរស្នេហ៍មួយគូរនេះចុះមកក្រោម ដោយបាននិយាយថា មិនអនុញ្ញាតិឱ្យធ្វើការសុំរៀបការឬធ្វើអ្វីទាំងអស់នៅមុខប្រាសាទ Disneyland ដោយឱ្យពួកគេចេញពីទីធ្លាមួយនោះ។
មនុស្សម្នាដែលឈរមើលព្រមទាំងគូរស្នេហ៍មួយគូរនោះ មានការភ្ញាក់ផ្អើល និងច្របូកច្របល់ជាខ្លាំង ដោយបុរសជាគូរស្នេហ៍រត់ចុះក្រោមតាមជណ្ដើរមកយកចិញ្ចៀនរបស់ខ្លួនវិញ ខណៈដែលបុគ្គលិកប្រុសដែលប្រចាំការនៅក្នុងប្រាសាទមួយនោះបានប្រគល់ចិញ្ចៀនមកឱ្យបុរសនោះវិញ ដោយបានធ្វើការនិយាយម្ដងទៀតថា ទីធ្លាខាងលើនៃប្រាសាទDisneyland មិនអនុញ្ញាតឱ្យធ្វើឡើងនោះឡើយ ព្រោះជាកន្លែងហាមប្រាម។
ក្រោយវីដេអូឃ្លីបនេះត្រូវបានគេចែករំលែកបានក្លាយជាបញ្ហាដ៏គួរឱ្យភ្ញាក់ផ្អើល អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចូលមករិះគន់ដោយនិយាយថាយល់ថាបុគ្គលិកធ្វើតាមកាតព្វកិច្ច។ ប៉ុន្តែទង្វើដែលគាត់ប្រព្រឹត្តចំពោះគូស្នេហ៍នេះគឺ ឈ្លើ យ ណាស់។ គាត់អាចចូលទៅប្រាប់ ឬប្រាប់ដោយគួរសម។ បើតំបន់នោះពិតជាតំបន់មានការហាមឃាត់ពិតមែន។
សូមទស្សនាវីដេអូខាងក្រោម៖